• រវល់​យ៉ាងណា​គូ​ដណ្តឹង​នាយ ព្រែក នៅតែ​មិន​ភ្លេច​ថ្ងៃ​ពិសេស​

    ថ្ងៃអង្គារ 09 ខែមករា 2018

    ទំហំអក្សរ៖

    ជា​រៀងរាល់ឆ្នាំ នាយ ព្រែក តែងតែ​ទទួល​កាដូ​ពិសេសៗ​ពី​គូ​ដណ្តឹង​របស់ខ្លួន ជាពិសេស​គូ​ដណ្តឹង តែងតែ​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​គ្រប់ពេល សម្រាប់​ខួបកំណើត ឆ្នាំនេះ​វិញ នាយ ព្រែក ស្ទើរតែ​ភ្លេច​ថ្ងៃ​ពិសេស​របស់ខ្លួន​ទៅហើយ​ដោយសារ​រវល់​ការងារ​នៅតាម​ខេត្ត ទោះជា​យ៉ាងណាក្តី គូ​ដណ្តឹង​ដ៏​ស្រស់​សោភា​របស់ នាយ ព្រែក បាន​ទិញ​កាដូ និង នំ​ខេ​ក ធ្វើ​ឱ្យគេ​មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ថ្វីត្បិតតែម្នាក់ៗរវល់ការងាររៀងៗខ្លួនក៏ដោយ ។​ ទង្វើរទាំងនេះគឺកាន់តែបង្ហាញថា ចំណងស្នេហ៍ពួកគេនៅតែរឹងមាំ ។

    ​តាមពិត​ថ្ងៃទី ០៩ ខែ មករា នេះ​បាន​ត្រូវ​ថ្ងៃកំណើត​របស់ នាយ ព្រែក ពិតប្រាកដ តែ​យប់មិញ គូ​ដណ្តឹង​របស់ នាយ ព្រែក បានធ្វើ​ឱ្យគេ​មានការ​ភ្ញាក់ផ្អើល​ដោយ មិនដឹង​ខ្លួន ។ តាមរយៈ​រូបភាព​ដ៏​ស្វី​ត​រវាង នាយ ព្រែក និង គូ​ដណ្តឹង នៅតែ​បញ្ជាក់​ឱ្យឃើញថា អ្នក​ទាំងពីរ​កាន់តែ​ស្រឡាញ់គ្នា​ខ្លាំង​ឡើង និង​មិនដែល​ភ្លេច​ពី ថ្ងៃ​ពិសេសៗ​របស់ខ្លួន ។ នាយ ព្រែក បានសរសេរថា « មកពី​ថតកុន​ភ្លាម មាន​កាដូ​ភ្លាម អរគុណ​មនុស្ស​ជាទី​ស្រឡាញ់​ទាំងអស់​ដែល​បាន Surprise ថ្ងៃកំណើត​របស់ខ្ញុំ » ។

    ​ក្នុងថ្ងៃនេះ​ដែរ​មិនដឹងថា នាយ ព្រែក គ្រោង​នឹង​រៀបចំ​ពិធី​ជួប​ឬ​យ៉ាងណាទេ ដោយសារតែ​នាយ ព្រែក ជាប់រវល់​ថត​រឿង​នៅតាម​ខេត្ត តែ​ទោះជា​យ៉ាងណាក្តី នាយ ព្រែក រីករាយ​ខ្លាំងណាស់​នៅពេលដែល​ឃើញ គូ​ដណ្តឹង បានធ្វើ​ពិធី​ខួបកំណើត​មុនពេល ដ៏​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​ខ្លួន ។

    ​និយាយ​ដល់​រឿង​រៀបការ នាយ ព្រែក នៅតែ​និយាយ​ដដែលៗ​ថា នៅ​មិនទាន់មាន​គម្រោង​រៀប​នៅឡើយ​ទេ ដោយសារ​ម្នាក់ៗ​ខំប្រឹង​រកប្រាក់​រៀងៗ​ខ្លួន បើទោះបីជា​ចាស់ទុំ​ចង់ឱ្យ​អ្នក​ទាំងពីរ​រៀបការ​នៅក្នុង​ឆ្នាំនេះ​ក្តី ៕

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត