• សុភ័ក្ត្រ កុ​សុ​ម៉ា ចាប់ផ្តើម​លេង​ស្ទីលសិចស៊ី ​បញ្ចេញ​អាវទ្រនាប់​ហើយ​!

    ថ្ងៃពុធ 10 ខែមករា 2018

    ទំហំអក្សរ៖

    ​ក្រោយពី​មានឈ្មោះ​បោះ​សម្លេង​គេ​សម្គាល់​ឃើញ សុភ័ក្ត្រ កុ​សុ​ម៉ា កាន់​តែមាន​សម្រស់​ស្រស់ស្អាត​និង​មានការ​តុបតែង​ខ្លួន​កាលី​ប​និង​ទាន់សម័យ​ជាង​មុន ។ អ្វីដែល​ចាប់អារម្មណ៍​ថ្មីៗ​នេះ សុភ័ក្ត្រ កុ​សុ​ម៉ា ថែមទាំង​លេង​ស្ទីល​ថតរូប​បញ្ចេញ​អាវទ្រនាប់​ថែមទៀត ។

    ​រូបថត​មួយ​សន្លឹក​ដែល សុភ័ក្ត្រ កុ​សុ​ម៉ា ពាក់អាវ​ទ្រនាប់​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ដោយមាន​ការសរសើរពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក​ថាមួយ​សន្លឹក​នេះ​ពិតជាឡូយ​កប់​តែម្តង ។ មានការនិយាយថា ចុងក្រោយ​នេះ​ពិធី​ការិនី និង ​តារាចម្រៀង​ពូកែ​ក្រ​ម៉ិច​ក្រមើម សុភ័ក្ត្រ កុ​សុ​ម៉ា កាន់តែ​បន្ថែ​មការ​តុ​បតែងខ្លួន​សិច​ស៊ី​មិនធម្មតា​ឡើយ ។

    ​ប្រមាណ​ជា​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ សុភ័ក្ត្រ កុ​សុ​ម៉ា ក្តោប​បានការ​ងារ​ជាច្រើន​ដែលមាន​ទាំង​ពិធី​ការិនី ច្រៀង និង ​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើនដែល​ភាគច្រើន​ជា​អ្នកតំណាង​រយៈពេល​វែង​ទៀតផង ។ ថ្មីៗ​នេះ សុភ័ក្ត្រ កុ​សុ​ម៉ា ថែមទាំង​ក្តោប​បាន​តំណែង​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន​ដោយ​ចាប់​ដៃគូ​ជាមួយ នាយ​ព្រែក ។ សុភ័ក្ត្រ កុ​សុ​ម៉ា នៅតែ​ជាតា​រា​ដែលមាន​សមត្ថភាព​ចេះ លែបខាយ និង​មាន​កាយវិការ​កំប្លុកកំប្លែង​ដែល​ធ្វើឱ្យ​អ្នកទស្សនា​មាន​អារម្មណ៍​សប្បាយរីករាយ ។ សព្វថ្ងៃតម្លៃខ្លួនរបស់នាងក៏មានការប្រែប្រួលឡើងខ្ពស់ជាងមុនទ្វេរដង ។ អាចនិយាយថាក្នុងមួយខែៗតារាសម្បុរស្រអែមរូបនេះរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ  ៕
    ​រូបថត​ហ្វេ​ស​ប៊ុ​ក សុភ័ក្ត្រ កុ​សុ​ម៉ា

    ​ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត