• ក្រោយ​​ផ្ទុះ​រឿង​បែក​បាក់​ស្វាមី​អ្នក​មេម៉ាយ​៤ រូប​ល្បី​មាន​ស្នេហា​ជាមួយ​កំលោះ​សង្ហា​ក្នុង​សិល្បៈ

    ថ្ងៃពុធ 10 ខែមករា 2018

    ទំហំអក្សរ៖

    អ្នក​មេម៉ាយ​​ចាយ​រាង​​ ៤ ​រូប​​ល្បី​ថា​មាន​ទំនាក់​ទំនង​​ស្នេហា​នឹងកំលោះ​សង្ហា​ ៥ រូប​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ ក្រោយ​ពី​ពួក​គេ​បែកបាក់​ស្វាមី​។

    ១/ អ្នក​មេម៉ាយ​​ចាយ​សម្រស់​ ពេជ្រ សោភា ​​​ ក្រោយ​ពី​លែងល​​ះ ស្វាមី​ជា​​អានិកជន​ខ្មែរ​ នៅ​អាមេរិក​រួច​មក​​ នាង បាន​បង្កើត​ទំនាក់​ទំនង​ស្នេហា​នឹងកំលោះ​សង្ហា ឈឹម សក្កដា ជា​តារា​សម្ដែង​ ហើយ​​ប្រកាស​ប្រាប់​ទៅ​មហា​ជន​​ថា​ ​អ្នក​ទាំង​ពីរ​ពិត​ជា​ស្រលាញ់​គ្នា​ពិត​ប្រាកដ​មែន មិនបាន​បោក​ប្រាស់​ភ្នែក​មហា​ជន​ដើម្បី​ទាញ​យក​ភាព​ល្បីល្បាញ​​ឡើយ​។ អ្នក​ទាំង​ពីរ​ថា ពេលនេះកំពុង​​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​ឈាន​ចូល​ដល់​ថ្ងៃ​រៀប​ការ​។​

    ២/បើ​និយាយ​ពី​អ្នក​​មេម៉ាយ​​​​ចាយ​រាង​​ សុខ សោម៉ាវត្តី វិញ​​បន្ទាប់​ពី​លែង​លះ​ស្វាមី​លោក ទូច ដាណារ៉ា ជា​កូន​ប្រុស​ឯកឧត្ដម​ ទូច ណារ៉ុថ រួច​មក​​​​ស្រាប់​តែ​នៅ​ដើម​ឆ្នាំ​ ២០១៧ ក៏​លេចឮ​ដំណឹង​ថា​ នាង​ កំពុង​លួច​បង្កាត់​ភ្លើង​ស្នេហា​យ៉ាង​ផ្អែម​ល្ហែម​​ជាមួយ​​កីឡាករ​បាល់​ទាត់​ និង​តារាសម្ដែង លី វ៉ាហេទ។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ច្រាន​ចោល​ថា​ មិន​មែន​​ជា​ការ​ពិត​​ ដោយអះអាងថាទំនាក់​ទំនង​កន្លង​មក​​ក្នុង​នាម​ជា​បង​ប្អូន​មិត្តភ័ក្ដិ​រួម​ការ​ងារ​​​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើ​សពី​ហ្នឹង​នោះ​ទេ​។​​​​​

    ​​ ៣/ចំណែក​ឯ​អ្នក​មេម៉ាយ​វ័យ​ក្មេង​​លេង​សម្រស់​មិន​ចាញ់​ស្រី​ក្រមុំ ភិន សុដាលីស ក្រោយ​ពី​បែក​បាក់ស្នេហ៍​​នៅ​តុលាការ​​ជាមួយ​​លោក ប៉ែន ចំរ៉ុង រួច​មក​​ មាន​ព័ត៌មាន​ខ្សឹប​ខ្សៀវ​មួយ​ចំនួន​​ថា នាង​កំពុង​លួចបង្កាត់​ភ្លើង​ស្នេហ៍​​​នឹង​ កូន​កាត់​ខ្មែរ​រុស្ស៊ី​ គឺ លោក សួន រ៉ានីរ៉ាស៊ី ។ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ទាំង​ពីរ​​​បដិសេធ​ថា ទំនាក់​ទំនង​របស់​​ពួក​គេ​គ្មាន​អ្វី​​ជ្រាល​ជ្រៅ​​ឈាន​ទៅ​ដល់​​ស្នេហា​នោះ​ឡើយ​ សកម្មភាព​​ស្និទ្ធស្នាល​នា​ពេល​កន្លង​មក​ក្នុង​នាម​ជា​បង​ប្អូន​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ​។

    ៤/​​សម្រាប់​អ្នក​មេម៉ាយ​សម្បូរ​ស្នេហ៍​ កែវ នីសា វិញ​​​បន្ទាប់​ពី​លែងលះ​ស្វាមី​​​ ក៏​លេចឮ​ព័ត៌មាន​ថា នាង និង​លោក​ សាន ផានិត មាន​ទំនាក់​ទំនង​ស្នេហា​ស៊ី​ជម្រៅ​​ជា​មួយ​គ្នា​​ តែ​ដំណឹង​នេះ​ត្រូវ​បាន​​ នីសា ​ចេញ​មុខ​បក​ស្រាយ​ថា​ខ្លួន​ទុក​​លោក ផានិត ត្រឹម​ជា​បង​ប្រុស​ប៉ុណ្ណោះ​។

    ក្រោយ​ពី​បញ្ចប់​ព័ត៌មាន​ស្នេហា​ជាមួយ​លោក សាន ផានិត រួច​មក​​ក៏​​បែក​ធ្លាយ​ព័ត៌មាន​មួយ​ទៀត​ថា អ្នក​មេម៉ាយ សម្បូរ​ស្នេហ៍​រូប​នេះ​កំពុង​តែ​លួច​​​មាន​ទំនាក់​ទំនង​ស្នេហា​នឹងកំលោះ​សង្ហា​ លឹម ជាឡាយ​ អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​ផង​ដែរ​ មុន​ឈាន​ដល់​ដំណាក់​កាល​​​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​។

    ទាក់​ទង​​នឹងរឿង​រ៉ាវ​ស្នេហា​​ជាមួយ​លោក លឹម ជាឡាយ ត្រូវ​បាន​ កែវ នីសា ចេញ​​មុខ​បដិសេធ​មិន​ទទួល​ស្គាល់​​ថា​ជា​ស្នេហា​ឡើយ​ នាង​ថា​អ្វីៗ​គ្រប់​យ៉ាង​កើត​ឡើង​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រួម​អាជីព​គ្មាន​អ្វី​លើស​​ពី​ហ្នឹង​នោះ​ទេ​៕​​​​​​​​


    ប្រភព៖ Sabay


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត