• ទិដ្ឋភាព​តួ​ Superhero ល្បីៗ​ថត​រឿង​វគ្គ​ថ្មី “Avenger 4” អាច​បង្កប់​សាច់​រឿង​មួយ (វីដេអូ)

    ថ្ងៃព្រហស្បតិ៍ 11 ខែមករា 2018

    ទំហំអក្សរ៖

    ភាពយន្ត​ដ៏​ល្បី “Avenger: Infinity War” ដែល​ត្រូវ​ជា​វគ្គ​​ទី​៣ នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​ឧសភា​នេះ​ហើយ ដូច្នេះ​ Marvel Studio ក៏​មិន​បង្អង់​ពេល​សម្រាប់​ថត​ភាពយន្ត​នេះ​វគ្គ​ទី​៤​ដែរ។

    ថ្មី​ៗ​នេះ​គេ​ប្រទះ​ឃើញ​តួអង្គ Superheroes ជា​ច្រើន​ដូច​ជា The Hulk, Iron Man, Captain America, Ant Man សម្ដែង​ដោយ​លោក Mark Ruffalo, Robert Downey Jr, Chris Evans និង Paul Rudd បង្ហាញ​ខ្លួន​ថត​ឈុត​ឆាក​ក្នុង​រឿង “Avenger 4” កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

    បើ​សិន​​ជា​ក្រឡេក​មើល​រូប​ថត​ដែល​ថត​បាន តារា​សម្ដែង​ Chris Evans វ័យ ៣៦​ឆ្នាំ​មើល​ទៅ​ដូច​ជា​សប្បាយ​រីករាយ​ជាង​គេ ខណៈ​ពេល​តារា​រូប​នេះ​ស្លៀក​ពាក់​ឈុត​សម្លៀក​បំពាក់​សម្រាប់​តួអង្គ Captain America។
    បើ​តាម​ការ​អះអាង​របស់​សារព័ត៌មាន​ TMZ បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​នេះ​បាន​ឲ្យ​ដឹង​ថា តួអង្គ​ Captain អាច​នឹង​ស្លាប់​នៅ​ក្នុង​រឿង “Avenger: Infinity War”។ អំណះអំណាង​នេះ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ឈុត​សម្លៀក​បំពាក់​របស់​ Captain ដែល​ជា​ឈុត​តួអង្គ​នេះ​ស្លៀក​ពាក់​កាល​ពី​ក្នុង​រឿង “Avenger” វគ្គ​ដំបូង ដូច្នេះ​ឈុត​ឆាក​ដែល​គេ​ថត​នោះ​គឺ​ជា​ឈុត​ រំលឹក​ពី​ការ​ចង​ចាំ​របស់​ Captain។
      
    ក៏​ប៉ុន្តែ​ការ​អះអាង​នេះ​មិន​អាច​ជា​ត្រូវ ១០០ភាគរយ​នោះ​ទេ ព្រោះ​ឈុត​ឆាក​នេះ​អាច​កើត​ឡើង​កាល​ពី​វគ្គ​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បែរ​ជា​បាន​ចូល​រួម​ជាមួយ​ Ant Man ទៅ​វិញ ចំណែក​ឯ​តួអង្គ​ Iron Man សម្ដែង​ដោយ​ Robert Downey Jr. នោះ​ក៏​មិន​បាន​ស្លៀក​ពាក់​ឈុត​ចម្បាំង​ផង​ដែរ។


    ដូច្នេះ​ឈុត​ឆាក​នេះ​អាច​កើត​ឡើង​ដោយ​សារ​ការ​បង្វិល​ពេល​វេលា​ ឫ​ក៏​អ្វី​ស្រដៀង​នឹង​នេះ​។ ភាពយន្ត “Avenger 4” នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា​ឆ្នាំ​ក្រោយ៕

    ឈុត​ឆាក​ថត​រឿង​ខ្លះ​ក្នុង​រឿង “Avenger 4”

    ប្រភព៖ Sabay


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត