• អីយ៉ាស់ ៧ ឈុតពីលោកជំទាវ ស្រីតូច ចំណាន ពិតជាសមសួនណាស់ !

    ថ្ងៃព្រហស្បតិ៍ 11 ខែមករា 2018

    ទំហំអក្សរ៖

    ទោះបីថា​អតីត​តារា​សម្តែង ស្រី​តូច ចំណាន បាន​រៀបការ និង មានកូន​ប្រុស​ស្រី​ជាមួយ​អ្នកជំនួញ​ដ៏​ល្បី​ី​ប្រចាំ​ស្រុក​ខ្មែរ​គឺ​លោក​ឧកញ៉ា គិត ម៉េង ថែមទាំង​ពេលនេះ​បាន​ផ្តាច់ខ្លួន​ចេញពី​ពិភព​សិល្បៈ​ទាំងស្រុង​ទៅហើយ​ក្តី ប៉ុន្តែ​សកម្មភាព​របស់​អតីត​តារា​សម្តែង​ដែល​បានទទួល​ងារ​ជំទាវ​ពេញសិទ្ធិ​រូបនេះ នៅតែ​ជាទី​ចាប់អារម្មណ៍​របស់​មហា​ជន​ដដែល ។​

    ​ជាក់ស្តែង​ថ្មីៗ​នេះ​អតីត​តារា​សម្តែង ស្រី​តូច ចំណាន ដែល​សព្វថ្ងៃ​បានក្លាយ​ជា​ជំទាវ ហើយ​មាន​កាន់​មុខ​ជំនួយ​ជាច្រើន​ក្នុង​ដៃ​ជាមួយ​ស្វាមី​ជា​លោក​ឧកញ៉ា​នោះ បានធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​រូបភាព​ប៉ុន្មាន​សន្លឹក​របស់លោក​ជំទាវ​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​បាន​ចរាចរ​ក្នុង​បណ្តាញ​សង្គម ។​

    ​ក្នុង​ឈុត​សម្លៀកបំពាក់​ទាំង​ប៉ុន្មាន​ឈុត​ដែល​រំលេច​លើ​រាងកាយ​របស់លោក​ជំទាវ ស្រី​តូច ចំណាន នោះ ពិតជា​បង្ហាញឱ្យឃើញ​ពី​ភាពស្រស់ស្អាត សមសួន និង ស័ក្តិសម​ឥតខ្ចោះ​ជាមួយនឹង​រូបរាង​ដ៏​ស្រ​ឡូ​ន​តូច​ច្រឡឹង​របស់លោក​ជំទាវ​ជាខ្លាំង ។ កុំឱ្យ​ខាត​ពេល​យូរ អញ្ជើញ​ប្រិយមិត្ត​គយគន់​សម្រស់​របស់​អតីត​តារា​សម្តែង ស្រី​តូច ចំណាន ក្នុង​ឈុត​ទាំងនោះ​ដូចខាងក្រោម ៖ ​

    (​រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​)

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត