• លោកយាយអាយុ ៦៧ ឆ្នាំម្នាក់ ឡើងបង្ហាញក្បាច់រាំយ៉ាងឡូយ ផ្អើលកក្រើកឆាក Got Talent Global (មានវីដេអូ)

    ថ្ងៃព្រហស្បតិ៍ 11 ខែមករា 2018

    ទំហំអក្សរ៖

    នៅក្នុង​ការប្រឡងប្រជែង​ចម្រៀង ក៏ដូចជា​ការឡើង​បង្ហាញ​ពី​សមត្ថភាព​ពិសេស​ផ្សេងៗ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​កន្លងមក គេ​ច្រើន​សង្កេតឃើញ​បេក្ខជន​-​នារី​ដែល​ទៅ​ចូលរួម​ប្រកួតប្រជែង សុទ្ធសឹង​តែមាន​វ័យក្មេង ឬក៏​មាន​រូប​សម្រស់​ស​ម​សួន​ទៅតាម​ការតម្រូវ​របស់​កម្មវិធី ។​

    ​ដោយឡែក លោកយាយ​ម្នាក់​ឈ្មោះ Angelusa Del Rosario មាន​អាយុ ៦៧ ឆ្នាំ បាន​ឡើងទៅ​ប្រកួតប្រជែង​នៅលើ​ឆាក «Got Talent Global» ដែលជា​កម្មវិធី​លំដាប់​ពិភពលោក​មួយ ដោយ​លោកយាយ បាន​បញ្ចេញ​នូវ​ក្បាច់​រាំ​យ៉ាង​ទាក់ទាញ គ្រលែង​ចង្កេះ​មួយ​អ៊េ​ម បូករួម​ទាំង​កាយវិកា​យ​រហ័សរហួន មាំមួន មិន​ចាញ់​ក្មេងៗ​ដែលជា​យុវវ័យ​ប៉ុន្មាន​ទេ ។​

    ​គ្រាន់តែ​លោកយាយ Angelusa Del Rosario ឡើង​បង្ហាញ​សមត្ថភាព​ភ្លាម បានធ្វើឱ្យ​គណៈកម្មការ​បើកភ្នែក​ធំៗ​មើល​ពី​ក្បាច់​រាំ​របស់​លោកយាយ​មិន​ដាក់​ភ្នែក ។

    កាន់តែ​ពិសេស​ជាង​នេះ លោកយាយ​វ័យ ៦៧ ឆ្នាំ​ខាងលើ បានធ្វើឱ្យ​ទស្សនិកជន​ដែល​កំពុង​ទស្សនា​ផ្ទាល់​ក្នុង​កម្មវិធី «Got Talent Global» នៅ​ឱកាស​នោះ អង្គុយ​មិនជា​ប់​កៅអី​ជាមួយនឹង​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​កក្រើក​រំ​ពង់​ពេញ​ឆាក ។

    ​ចង់​ជ្រាប​ច្បាស់​ថា លោកយាយ Angelusa Del Rosario បញ្ចេញ​ក្បាច់​រាំ​បាន​ឡូយ​មិន​ចាញ់​ក្មេងៗ​យ៉ាងណា​នោះ តោះ​ទស្សនា​វីដេអូ​ខាងក្រោម ៖

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត