• អុញ​នោះ ឆៃលី ដា​ឡែ​ន និង យ៉ែម ស្រី​ពេជ្រ លេង​មែនទែន​ឬ ?

    ថ្ងៃសុក្រ 12 ខែមករា 2018

    ទំហំអក្សរ៖

    ​តាមរយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​រវាង ឆៃលី ដា​ឡែ​ន និង យ៉ែម ស្រី​ពេជ្រ កំពុងតែរ​កបឺត​មាត់​គ្នា រហូត​ធ្វើឱ្យ​អ្នកទស្សនា​យល់​ជាច្រើន យល់ឃើញថា តារា​ទាំងពីរ​ដួង​នេះ​កំពុង​លេង​មែនទែន ឬ​លេងសើច​ទេ ?

    ​កម្រ​ឃើញ ឆៃលី ដា​ឡែ​ន បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​ស្រីៗ​ដូចគ្នា​ខ្លាំងណាស់ តែ​ប៉ុ​ន្មា្​ន​ម៉ោង​មុននេះ​ស្រាប់តែ​នាង​បង្ហាញ​រូបភាព​ប្រុង​បឺត​មាត់​គ្នា​ជាមួយ តារា​ស្រី យ៉ែម ស្រី​ពេជ្រ ធ្វើឱ្យ​ទស្សនិកជន​រំជើបរំជួល​អារម្មណ៍​យ៉ាងខ្លាំង ។

    ​ចំណែក ឆៃលី ដា​ឡែ​ន ផ្ទាល់​បាន​សរសេរ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ ស្រឡាញ់​ស្រីៗ​វិញ មានតែ​មនុស្ស​ស្រី​ដូចគ្នា​ទេ ដែល​យល់ចិត្ត » ។ ឃើញ​ពាក្យ​មួយ​ឃ្លា​នេះហើយ នរណាៗ​ក៏​គិតថា ឆៃលី ដា​ឡែ​ន និង យ៉ែម ស្រី​ពេជ្រ លេង​មែនទែន​ហើយ ។​

    ​ដល់ពេល​ចុងក្រោយ​ទើប ឆៃលី ដា​ឡែ​ន ថា « ស្វី​ត​ណាស់ ម៉ែ​ហើយ​និង​កូន តែ​ជា​ស្វី​ត​ពេក​ហើយ​កូន (​យ៉ែម ស្រី​ពេជ្រ ) លក្ខណៈ​ដូច​មែនហើយ​កូ » ។ ទោះបីជា​យ៉ាងនេះ​ក្តី សិល្បករ​សិល្បការី​នី​ដែលជា​មិត្ត​ស្និទ្ធស្នាល​សុទ្ធតែ​និយាយថា លើស​ហើយ ។​

    ​ឆៃលី ដា​ឡែ​ន និង យ៉ែម ស្រី​ពេជ្រ គ្រាន់តែ​ថតរូប​លេង​ប៉ុណ្ណោះ​ដើម្បី​បង្អួត​មិត្តភក្តិ​និង​ទស្សនិកជន​ដែល​ចូលចិត្ត​ការសម្តែង​រប​ស់​នាង ជាពិសេស​ចុងក្រោយ​នេះ​អ្នក​ទាំងពីរ​មានឱកាស​យ៉ាងច្រើន​នៅក្នុង​ការសម្តែង​រួមគ្នា ធ្វើជា​ម្តាយ​និង​កូន ។

    ​កន្លងមក ឆៃលី ដា​ឡែ​ន តែងតែ​បង្ហើរ​អារម្មណ៍​ប្លែកៗ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន រហូត​មានពេលខ្លះ​ធ្វើឱ្យ​មិត្តភក្តិ និង​អ្នកគាំទ្រ​មានកា​យល់ច្រឡំ តែ​អ្វីដែល​នាង​ធ្វើឱ្យ​គ្រាន់តែ​ជា​អារម្មណ៍​មិនមែនជា​ការពិត​នោះទេ ៕

    ប្រភព៖ Popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត