• នៅ សូនីតា ហ៊ានពាក់ឈុតក្នុង ថតបង្អួតភ្នែកមហាជន

    ថ្ងៃសៅរ៏ 13 ខែមករា 2018

    ទំហំអក្សរ៖

    ​នេះ​ជា​លើកទីមួយ​ដែល​គេ​ឃើញ​តារា​សម្តែង​រូប​ស្រស់ នៅ សូ​នី​តា បង្ហាញ​រូបរាង​យ៉ាង​សិច​ស៊ីក្នុង​ឈុត​ខោអាវ​ទ្រនាប់ ។ ការបង្ហាញ​ភាពសិច​ស៊ី​នេះ​បានធ្វើឱ្យ​មិត្តភក្តិ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ដែល​ខ្លះ​បាន​សរសើរ​ថា​រាង​នេះ​ពិតជា​ឡូយ​កប់​ខ្លាំងណាស់ ។

    ​ទោះបី នៅ សូ​នី​តា មិនបាន​បង្ហាញ​រាង​សិច​ស៊ី​នេះ​ចំ​ពីមុខ​ច្បាស់​ក៏ពិតមែន​តែ​គេ​អាច​មើលឃើញថា​រាង​របស់​តារា​សម្តែង​រូបនេះ​ពិតជាឡួ​យ​និង​មើលទៅទាក់ទាញគួរឱ្យ​ក្នាញ់ ។ ប៉ុន្តែ​យ៉ាងណា នៅ សូ​នី​តា បាន​អះអាងថា​ត្រគាក​របស់​រាង​សាច់​ច្រើន​បន្តិច​ដោយសារ​នាង​ឡើង​គីឡូ​ជាង​មុន ។ មានការ​សរសើរ​ជាច្រើន​ពី​សំណាក់​មិត្តភក្តិ​ដោយ​អ្នកខ្លះ​និយាយថា​សុខៗ នៅ សូ​នី​តា ហ៊ាន​លេង​ស្ទីល​សិច​ស៊ី​ខ្លាំងណាស់ ។ ស្រី​ស្អាត​រូបនេះ​បាន​ឆ្លើយ​យ៉ាង​អែម​ថា​ក្រមុំចាស់​គឺ​ហ៊ាន​បែបនេះហើយ ។​


    ​នៅ សូ​នី​តា ជា​តារា​សម្តែង និង ចម្រៀង​ដែលមាន​រូប​សម្រស់​ស្អាត​បែប​ធម្មជាតិ ។ មិនតែប៉ុណ្ណោះ​នាង​ក៏​ជា​តារា​ស្រី​ដែលមាន​ជីវភាព​រស់នៅ​ហ៊ឺហា​ទៀតផង ។ នៅ សូ​នី​តា ក៏​ជា​ម្ចាស់ផ្ទះ​វីឡា​ដែល​ធំ​ស្កឹមស្កៃ​ដែល​កំពុង​សាងសង់​មិនទាន់​រួចរាល់​នោះទេ ។ ក្នុងនោះ​ក៏មាន​ការបង្ហើប​ពី​មិត្តភក្តិ​ថា​មួយរយៈ​មុននេះ នៅ សូ​នី​តា ទើប​និង​ទិញ​ផ្ទះ​ថ្មី​មួយ​នៅ​បុរី​លឹម​ឈី​វ​ហាក់​ចម្ការ​ដូង​ដើម្បី​រស់នៅ​រាល់ថ្ងៃ​ទៀតផង ។ មិត្តភក្តិ​ក្នុង​សិល្បៈ​តែង​ហៅ នៅ សូ​នី​តា ថា​ជា​ជំទាវៗ​ថែម​ទៀតផង ។



    ​ក្រៅពី​ការ​ច្រៀង​នៅតាម​ពិធីមង្គលការ​នានា នៅ សូ​នី​តា មិនទាន់​ថត​រឿង​ថ្មី​ទេ ដោយសារ​ក្រៅពី​តួ​ធំ​នាង​មិន​ទទួល​សម្តែង​ឡើយ ៕​
    ​រូបថត​ហ្វេ​ស​ប៊ុ​ក នៅ សូ​នី​តា



    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត