• អ្នកមានគុណ នីកូ សង្ហាអ៊ីចឹងតើ បានជាកូនៗស្អាតៗយ៉ាងនេះ !

    ថ្ងៃសៅរ៏ 13 ខែមករា 2018

    ទំហំអក្សរ៖

    ថ្មីៗ​នេះ តារាចម្រៀង​ប្រុស​វ័យក្មេង នី​កូ បាន​នាំ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មួយ​ដល់​បណ្ដា​មហាជន និង អ្នកគាំទ្រ​របស់ខ្លួន ខណៈ​រូបលោក​បាន​បង្ហោះ​រូបថត​យ៉ាង​កម្រ​មួយ​សន្លឹក​នៅលើ​គណនី​អ៊ី​ស្ត្រា​ក្រាម ។​

    ​ចំពោះ​រូបថត​មួយ​សន្លឹក​ដែល​តារាចម្រៀង​ប្រុស​ស្ថិតក្នុង​ដួងចិត្ត​យុវវ័យ នី​កូ បានបង្ហាញ​ដល់​សាធារណជន​នោះ គឺជា​រូបថត​អ្នកមានគុណ​ទាំងពីរ​របស់លោក ។ បន្ទាប់ពី​បានឃើញ​រូប​មួយ​សន្លឹក​នោះ បណ្ដា​អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​ប្លែក​ចិត្ត ព្រោះ​កន្លងមក គេ​កម្រ​បានឃើញ នី​កូ ក៏ដូចជា ណុប បា​យ៉ា​រិ​ទ្ធ ដែលជា​បងប្រុស បង្ហាញ​រូបថត​ឪពុកម្ដាយ​បែបនេះ​ពីមុនមក​ណាស់ ។​

    ​ជាមួយនឹង​ភាព​ភ្ញាក់ផ្អើល​ពី​មជ្ឈដ្ឋាន​ជុំវិញ ក្នុង​នោះគេ​ក៏​កត់សម្គាល់​ឃើញថា អ្នកមានគុណ​តារាចម្រៀង​ប្រុស​ទាំងពីរ​ដួង​នេះ ឪពុក​មាន​រូបរាង​ស្រស់​សង្ហា និង ម្ដាយ​មានមុខមាត់​ស្រស់ស្អាត​មិន​អន់​ទេ ទោះបីជា​ពួកគាត់​មាន​វ័យ​ចំណាស់​បន្ដិច​ក្ដី រហូត​ធ្វើឱ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា «​ប៉ា​ម៉ាក់​ស្អាតៗ​អ៊ីចឹង បានជា​កូនៗ​ស្អាត​ម្ល៉េះ​» ៕

    ​រូបភាព​៖ IG នី​កូ​
    ​ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត