• ខាត់ សុឃីម ទទួលកាដូកងដៃមាសពីស្វាមី ដែលមានតម្លៃជាង…

    ថ្ងៃពុធ 17 ខែមករា 2018

    ទំហំអក្សរ៖

    ​ទោះ​រៀបការ​ច្រើន​ឆ្នាំ​តែ​ជីវិត​ប្តី​ប្រពន្ធ​របស់​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម នៅតែ​ផ្អែមល្ហែម​ និង​ ស្អិតល្មួត​មិន​ប្រែប្រួល​ឡើយ ។ អ្វីដែលធ្វើឱ្យ​នារីៗ​ច្រណែន​នោះ​គឺ​ថ្មីៗ​នេះ ​ស្វាមី​អ្នកនាង​បាន​ជូន​កាដូ​ជា​កងដៃ​មាស​យ៉ាង​ស្រស់ស្អាត​ដល់ ខាត់ សុ​ឃីម ដែល​ធ្វើឱ្យ​នាង​មានអារម្មណ៍​រំភើប​ជាខ្លាំង ។
    ​ជាមួយនឹង​ការរំភើប​ចំពោះ​កាដូ​កងដៃ​មាស​យ៉ាង​ស្រស់ស្អាត​ដែល​ស្វាមី​ជូន ខាត់ សុ​ឃីម បានបង្ហោះ​ពាក្យពេចន៍​ដែលមាន​អត្ថន័យ​ថា «​នឿយហត់​ទាំងពីរ​នាក់​ដល់ពេល​ចំណេញ​គឺ​ប្រពន្ធរក​ឯណា​បាន​ប្តី​ល្អ​អញ្ចឹង​លោក​អើយ (​អរគុណ​ប្តី​) love you my sweet husband » ។ កងដៃ​មាស​នោះ​មានតម្លៃ​ប្រមាណជាង​បី​ពាន់​ដុល្លារ ។ ខាត់ សុ​ឃីម បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​ចំពោះ​ទង្វើរ​របស់​ស្វាមី​ដោយនាង​និយាយថា​វា​មិន​ច្រើនតែ​នេះ​ជា​ទឹចិត្ត​របស់​ស្វាមី ។


    ​មានការ​សរសើរ​ពី​សំណាក់​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ចំពោះ ខាត់ សុ​ឃីម ដែលមាន​សំណាង​បាន​ស្វាមី​ល្អ​ចេះ​ស្រឡាញ់​យល់ចិត្ត​និង​ចេះ​មានភាព​ផ្អែមល្ហែម​ដូ​នេះ ។ គេ​រំពឹងថា​ប្តី​ប្រពន្ធ​មួយគូរ​នេះ​និង​រក្សា​ក្តី​ស្រឡាញ់​បែបនេះ​ជា​រៀង រហូត ។ ក្នុង​រយៈពេល​នេះ ខាត់ សុឃីម កំពុងមាន​ការងារ​រ​វល់​ខ្លាំង​ជាពិសេស​ការ​ច្រៀង​នៅតាម​ពិធី​រៀប​មង្គលការ​ជាដើម ៕




    ​ប្រភព៖ Popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត