• ញាក់សាច់! ឌុច លីដា ត្រដាងខ្លួន សំដិលថ្ងៃយ៉ាងសិចស៊ីលើឆ្នេរសមុទ្រ

    ថ្ងៃពុធ 17 ខែមករា 2018

    ទំហំអក្សរ៖

    ក្រៅពី​ភាព​ប៉ិនប្រសប់​ក្នុងការ​សម្ដែង​រហូត​ទទួលបាន​ពាន​តារា​សម្ដែង​ឆ្នើម តារា​ស្រី​រាង​តូច​ច្រឡឹង ឌុ​ច លីដា ក៏​តែងតែ​ត្រូវបាន​បណ្ដា​ទស្សនិកជន​ជាច្រើន ជាពិសេស​អ្នក​និយម​ប្រើប្រាស់​នូវ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​ទៅលើ​ភាព​សិច​ស៊ី​របស់​នាង​មិន​ស្ទើរ​នោះទេ ។​

    ​ពិតណាស់ ជារឿយៗ តារា​សម្ដែង​ស្រី​សម្បូរ​ដោយ​ប្រជាប្រិយភាព ឌុ​ច លីដា បាន​បញ្ចេញ​រូបថត​រំលេច​នូវ​ភាព​សិច​ស៊ី បង្ហាញ​សាច់​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​តាមរយៈ​បណ្ដាញ​សង្គម​ផ្សេងៗ​ជា​ហូរហែ បង្កឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​ដល់​អ្នកគាំទ្រ ទោះបីជា​មានមតិ​មួយចំនួន​បាន​រិះគន់​ទៅលើ​ភាព​សិច​ស៊ី​របស់​នាង​ក៏ដោយ ប៉ុន្ដែ​តារា​ស្រី​ដួង​នេះ ហាក់ដូចជា​មិនដែល​ខ្វល់ខ្វាយ​ឡើយ ។​

    ​ជាថ្មី​ម្ដងទៀត ស្រី​ស្អាត ឌុ​ច លីដា ក៏​កំពុងតែ​ធ្វើឱ្យ​អ្នកគាំទ្រ​បុរសៗ​កាន់តែ​ជ្រួលច្របល់​ខ្លាំង​ឡើង បន្ទាប់ពី​នាង​បាន​ទម្លាយ​រូបថត​ដេក​សំដិល​ខ្លួន​ក្រោម​ពន្លឺព្រះអាទិត្យ ជាមួយនឹង​ឈុត​ប៊ី​គី​នី​ដ៏​សិច​ស៊ី​ស្ទើរតែ​លេចចេញ​តំបន់​សំខាន់​របស់​នាង​នៅលើ​ឆ្នេរសមុទ្រ ។​

    ​ទោះបីជា ឌុ​ច លីដា តែងតែ​បញ្ចេញ​រូបភាព​សិច​ស៊ី​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​អ៊ី​ន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់​ក៏ពិតមែន ប៉ុន្ដែ​តារា​សម្ដែង​ស្រី​ដ៏​ប៉ិនប្រសប់​ដួង​នេះ នៅតែ​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​មហាជន​ដដែល ៕

    ​រូបភាព​៖ FB ឌុ​ច លីដា​

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត