• អីយ៉ាកូនភ្លោះ ស្រី​លាភ និង នាយ​ក្រឹម​មានមុខមាត់​គួរឱ្យ​ស្រឡាញ់ណាស់តើ ​!

    ថ្ងៃព្រហស្បតិ៍ 18 ខែមករា 2018

    ទំហំអក្សរ៖

    ​គិត​មកដល់ពេលនេះរ​យៈ​ពេល​ជិត​ពីរ​ខែ​ហើយ​ដែល​តារា​កំប្លែង ស្រី​លាភ បាន​សម្រាល​កូនភ្លោះ​ជា​តំណក់ឈាម​របស់ នាយ​ក្រឹម ។ ក្រោយ​រឿងរ៉ាវ​ស្ងប់ស្ងាត់ ស្រី​លាភ ចាប់ផ្តើម​បង្ហាញមុខ​កូនភ្លោះ​ទាំងពីរ​របស់​នាង ។ គេ​មើល ឃើញថា​កូនភ្លោះ​ទាំងពីរ​របស់​នាង​ពិតជាមានមុខមាត់​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់ ។

    ​ទោះបីជា​ទទួលរង​ការ​រិៈ​គន់​ពី​សំណាក់​មហាជន​ជាច្រើន​ក៏ពិតមែន​តែ​តារា​កំប្លែង ស្រី​លាភ ហាក់​មិន​ខ្វាយខ្វល់​ និង​ ចេញមុខ​បកស្រាយអ្វី​ឡើយ ។ ថ្មីៗ​នេះ​នាង​ថែមទាំង​បានបង្ហាញ​មុខ​កូនភ្លោះ​ស្រី​ទាំងពី​របស់​នាង​ដល់​មហាជន​ថែម​ទៀតផង ។ មានការ​សរសើរ​ថាកូនភ្លោះនេះ​ពិតជា​ឃ្យូ​ត​ខ្លាំងណាស់ នាយ​ក្រឹម ពិតជា​ពូកែ​មែន ។ ឆាប់ៗ​ខាងមុខនេះ ស្រី​លាភ និង​ចូលប្រលូក​ក្នុង​សិល្បៈ​វិញ​ព្រោះ​ពេលនេះ​នាងក៏មាន​សុខភាព​ល្អជា​ធម្មតា​ទេ ។​

    ​មានការ​បង្ហើប​ពី​សំណាក់​ប្រភព​ជិតស្និទ្ធ​ជាមួយ ស្រី​លាភ ថា​សព្វថ្ងៃ ស្រី​លាភ សប្បាយចិត្ត​ណាស់​មិនមាន​អ្វី​ខ្វាយខ្វល់​ទេ​ជាពិសេស​នាងទទួល​បានការ​ថ្នាក់ថ្នម​ពី​សំណាក់​ឪពុក​កូនភ្លោះ​គឺ នាយ​ក្រឹម យ៉ាង​ពេញចិត្ត​តែម្តង ។ ទោះជា​មានកូន​ភ្លោះ​ដល់​ទៅ​ពីរ​ក៏ពិតមែន​តែ ស្រី​លាភ នៅតែមាន​សម្រស់​ស្រស់ស្អាត និង រឹងមាំ ។ ជាក់ស្តែង​កាលពី​អំឡុង​ចូលឆ្នាំ​សកល​កន្លងទៅ​នាង​បាន​ទៅលេង​នៅ​កំពង​សោមជាមួយ នាយ​ក្រឹម និង ក្រុម​កំប្លែង​យ៉ាង​រីករាយ ។ ប្រភព​នោះបាន​បន្ថែមថា​ឆាប់ៗ​នេះ ស្រី​លាភ មាន​គម្រោង​ទៅ​ប្រទេស​កូរ៉េថែមទៀត ។ ​តែ​គេ​មិនច្បាស់​ថា​នាង​ទៅធ្វើ​អ្វី​ទេ ៕  ចេ​នី

     

    ​ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត