• កាក់កបខ្លាំង! ថេណា ទិញរថយន្តទំនើបមួយគ្រឿងយ៉ាងសង្ហា

    ថ្ងៃសុក្រ 19 ខែមករា 2018

    ទំហំអក្សរ៖

    តារាចម្រៀង Original Song ថេ​ណា កាន់តែ​បោះ​ជំ​ហ៊ាន​យ៉ាង​ជោគជ័យ​ក្នុង​វិថី​សិល្បៈ ជាមួយនឹង​ការទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ តាម​ការសង្កេត​ឃើញជាក់ស្ដែង រាល់​បទ​ចម្រៀង​ថ្មីៗ​ដែល​រូបគេ​បញ្ចេញ​ម្ដងៗ គឺ​តែងតែ​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​មិត្តៗ​យុវវ័យ ។​

    ​បន្ទាប់​ពីបទ​ចម្រៀង​នីមួយៗ​សុទ្ធសឹងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​គួរឱ្យកត់សម្គាល់​ពី​មហាជន ថ្មីៗ​នេះ តារាចម្រៀង​វ័យក្មេង ថេ​ណា ស្រាប់តែ​បញ្ចេញ​រូបថត​បង្ហាញ​ពី​រថយន្ត​ថ្មី​សន្លាង​មួយគ្រឿង​នៅលើ​គណនី​អ៊ី​ន​ស្ត្រា​ក្រាម​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​គ្រប់គ្នា​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ ។​

    ​គ្រាន់តែ​ឡើង​កូដ​មួយរយៈ ម្ចាស់​បទ «​ខុស​ជំនាន់​» ថេ​ណា ស្រាប់តែ​ឡើង​កាលី​ប​រថយន្ត​ស៊េរី​ខ្ពស់​តម្លៃ​រាប់ម៉ឺន​ដុល្លារ​តែម្ដង ។ ជាមួយគ្នានេះ ក៏មាន​មិត្ត​ភ័ក្តិ​ស្និទ្ធស្នាល ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​អបអរសាទរ និង កោតសរសើរ​ដល់​រូបលោក​យ៉ាងខ្លាំង​ផងដែរ ៕

    ​រូបភាព​៖ FB & IG ថេ​ណា​

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត