• អតីតគ្រូ Everton, Ronald Koeman ត្រូវតែងតាំងជា គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិហូរឡង់

    ថ្ងៃពុធ 07 ខែកុម្ភៈ 2018

    ទំហំអក្សរ៖

    អតីតគ្រូបង្វឹក Everton លោក Ronald Koeman ត្រូវបានសហព័ន្ធបាល់ទាត់ហូរឡង់តែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ រហូតដល់ FIFA World Cup 2022។

    បុរសវ័យ៥៤ឆ្នាំ បានមកជំនួស កៅអីលោក Dick Advocaat ដែលចាកចេញទៅ ក្រោយបរាជ័យក្នុងការនាំហូរឡង់ទៅ FIFA World Cup 2018 នៅរុស្ស៊ី។ លោក Koeman និយាយថា “រីករាយចំំពោះការចូលកាន់តួនាទីនេះ ហើយថា លោកមានទំនុកចិត្តចំពោះអនាគតក្រុម ព្រោះមានកីឡាករល្អៗ តែអ្វីសំខាន់នោះ ត្រូវមានកំណែទម្រង់ខ្លះ”។

    អតីតកីឡាករ Barcelona ធ្លាប់លេងជាខ្សែការពារ និងខ្សែបម្រើ អោយក្រុមជម្រើសជាតិហូរឡង់ រយៈពេល១២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៨២ ដល់ ១៩៩៤​ ដោយលេងបាន៧៨ប្រកួត់ និង រួមចំណែកឈ្នះជើងឯក UEFA European Championship នៅឆ្នាំ១៩៨៨។ ការដឹកនាំរបស់លោក Ronald Koeman ដំបូងគឺ ជំនួបមិត្តភាព ជាមួយក្រុមភ្ញៀវអង់គ្លេស នៅថ្ងៃ ២៣ខែមីនា មុននឹងទៅប៉ះព័រទុយហ្កាល់នៅ៣ថ្ងៃ បន្ទាប់ពីនោះ៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត