• អ្នកចាត់ការ Zinedine Zidane ថាចង់ឲ្យ Isco លេងនៅ Real Madrid អស់មួយជីវិត

    ថ្ងៃចន្ទ 12 ខែកុម្ភៈ 2018

    ទំហំអក្សរ៖

    អ្នកចាត់ការ Zinedine Zidane បានចេញមុខមកបដិសេធអំពីសារព័ត៌មានជាច្រើនដែលចុះផ្សាយថា Real Madrid នឹងលក់ Isco ចេញនៅរដូវកាលក្រោយ បើសិនជាបុរសសញ្ជាតិបារាំងខាងលើនៅដឹកនាំនៅកីឡដ្ឋាន Santiago Bernabeu បន្តទៀត។

    បុរសវ័យ៤៥ឆ្នាំបានបន្តទៀតថា៖ “សុំចេញមុខបញ្ជាក់ថា រាល់ពាក្យចចាមអារ៉ាមដែលថាគេនឹងចាកចេញពីក្លឹបសុទ្ធតែជាពាក្យកុហកទាំងអស់។ ខ្ញុំចង់ឲ្យ Isco លេងឲ្យក្លឹប Real Madrid ខ្ញុំចង់ឲ្យគេចំណាយពេលមួយជីវិតនៅទីនេះ ព្រោះគេគឺជាកីឡាករល្អណាស់”។

    គួរបញ្ជាក់ថា កាលពីរដូវកាលមុនអតីតសមាជិក Malaga ខាងលើត្រូវបានអ្នកចាត់ការ Zinedine Zidane ដាក់ឲ្យចូលលេងបាន៤២ប្រកួតដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ ដោយឡែកនារដូវកាលនេះកីឡាករសញ្ជាតិអេស្ប៉ាញចូលលេងបាន៣១ប្រកួត ប៉ុន្តែមិនសូវបានជាប់ជាជម្រើស១១នាក់ដំបូងប៉ុន្មានទេ។


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត