• គ្រូបង្វឹកក្រុមតោខៀវ Chelsea ថាមិនដឹងថាពេលណា Alvaro Morata ជាពីរបួសវិញឡើយ

    ថ្ងៃចន្ទ 12 ខែកុម្ភៈ 2018

    ទំហំអក្សរ៖

    គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានឲ្យដឹងក្នុងសន្និសិទសារព័ត៌មានកាលពីម្សិលមិញថា លោកមិនដឹងថាពេលណា Alvaro Morata ជាពីរបួសវិញឡើយ ដោយលោកកំពុងតែព្រួយបារម្ភពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមទាំងមូល។

    បុរសជនជាតិអ៊ីតាលីខាងលើបានបន្ថែមថា៖ “អ្វីដែលខ្ញុំដឹងនុះគឺ Morata នឹងអវត្តមានរយៈពេលយូរ ហើយបញ្ហានេះគឺជាចំណែកមួយដែលធ្វើឲ្យ Chelsea ជួបវិបត្តិមានមានបញ្ហាមិនល្អមួយរយៈចុងក្រោយមកនេះ។”

    គួររំលឹកថា អតីតសមាជិក Real Madrid និង Juventus ខាងលើបានខកខានបង្ហាញឲ្យ Chelsea ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ ដោយសារតែមានបញ្ហារបួសខ្នង។ ដោយឡែក Chelsea នឹងត្រូវបើកទ្វារផ្ទះ Stamford Bridge របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ West Bromwich Albion នៃការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអង្គារទី១៣ ខែកុម្ភៈ ខាងមុខនេះនាវេលាម៉ោង៣ទៀបភ្លឺ។


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត