• ពលរដ្ឋព័រទុយហ្គាល់ហែក្បួនប្រចាំឆ្នាំដោយបានតាំងរូបចំអកដាក់ប្រធានាធិបតីរុស្ស៊ី, អាមេរិក និងមេដឹកនាំកូរ៉េខាងជើង

    ថ្ងៃចន្ទ 12 ខែកុម្ភៈ 2018

    ទំហំអក្សរ៖

    កាលពីថ្ងៃអាទិត្យ មនុស្សរាប់ពាន់នាក់បានបង្ហាញវត្តមាននៅក្នុងទីក្រុងតូរ៉េស វេដ្រាស់ (Torres Vedras) ប្រទេសព័រទុយហ្គាល់ដើម្បីដើរជាក្បួននៅតាមដងផ្លូវនៃសង្កាត់នោះក្នុងពិធីហែក្បួនប្រចាំឆ្នាំមួយដែលត្រូវបានគេស្គាល់ថាជាការរិះគន់ខាងនយោបាយ។

    ប្រធានបទនៅក្នុងឆ្នាំនេះគឺទាក់ទងទៅនឹងសមុទ្រ ដូច្នេះពួកគេទាំងនោះបានសូនរូបអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺគែល (Angela Merkel) ទៅជានាងមច្ឆា ខណៈដែលរូបក្បាលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានភ្ជាប់ទៅនឹងខ្លួនរូបត្រីឆ្លាម២ក្បាលដោយមានកាន់កូនកាំបិត និងសមទៀតផង។

    ទន្ទឹមនឹងនោះ រូបរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ត្រូវបានគេឃើញតាំងបង្ហាញផងដែរដោយស្ថិតនៅជាប់ជាមួយខ្លួនរបស់ត្រីឆ្លាម។

    ក្បួនដង្ហែតាមរថយន្តផ្សេងទៀតនៅក្នុងទីក្រុងនោះរួមមានរថយន្តមួយគ្រឿងបានដឹករូបរបស់លោក ត្រាំ អង្គុយនៅលើបង្គន់ដែលមានរាងដូចផែនដី ហើយនៅពីក្រោយគឺជារូបរបស់លោក គីម ជុងអ៊ុន ដែលមានកាន់រ៉ុក្កែតមួយដើម៕

    ប្រភព៖ CNC


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត