• មិនធ្លាប់ដឹង! រូបរាងផ្ចិតទាំង ៦ អាចបង្ហាញពីចរិតលក្ខណៈរបស់អ្នក នឹកស្មានមិនដល់

    ថ្ងៃអង្គារ 13 ខែកុម្ភៈ 2018

    ទំហំអក្សរ៖

    បើ​ទោះ​បី​ជា​មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​មួយ​​ ពាក់​ព័ន្ធ​នឹង​ផ្ចិត​ជាមួយ​ចរិត​លក្ខណៈ​របស់​អ្នក​ក៏​ដោយ ប៉ុន្តែ​មាន​ទ្រឹស្ដី​មួយ​ចំនួន អាច​បង្ហាញ​ថា​ផ្ចិត​ ពិត​ជា​មាន​ទំនាក់​ទំនង​នឹង​ចរិត​លក្ខណៈរបស់​អ្នកប្រាកដ​មែន។
    ថ្ងៃ​នេះ យើង​​នឹង​នាំ​អ្នក​ឲ្យ​ស្គាល់​រូបរាង​ផ្ចិត​ទាំង ៦ ដែល​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក នឹក​ស្មាន​មិន​ដល់៖

    ១. រាង​លាន​មក​ក្រៅ
    អ្នក​គឺ​ជា​មនុស្ស​មាន​ចរិត​ខ្លាំង​ពី​ខាង​ក្នុង, ត្រូវ​ការ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ, មាន​ភាព​អំណត់​តស៊ូ និង​ស្មោះ​ត្រង់​ក្នុង​រឿង​ស្នេហា។
    ២. រាង​ជ្រៅ​ហើយ​ធំ
    អ្នក​ជា​មនុស្ស​ចិត្ត​ល្អ, ពូកែ​ខាង​គ្រប់​គ្រង​មនុស្ស ហើយ​ជា​ពិសេស​គឺ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់។
    ៣. រាង​តូច​ហើយ​រាក់
    អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​ប្រុង​ប្រយ័ត្ន, ចូល​ចិត្ត​លាក់​អាថ៌កំបាំង និង​មាន​ភាព​សង្ស័យ​ច្រើន។
    ៤. រាង​វែង​ចុះ​ក្រោម
    អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​ឆ្លាត​វៃ និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។
    ៥. រាង​ពង​ក្រពើ
    អ្នក​គឺ​ជា​មនុស្ស​អារម្មណ៍​ច្រើន, មិន​មាន​ភាព​អត់ធ្មត់, មាន​កង្វល់​ច្រើន ប៉ុន្តែ​ចូល​ចិត្ត​ចង់​ដឹង​ចង់​ឮ​រឿង​អ្នក​ដទៃ។
    ៦. រាង​ធំ
    អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប៉ុន្តែ​មាន​ភាព​ក្លាហាន និង​ស្មោះត្រង់​នឹង​ស្នេហា៕
    ប្រភព៖ Sabay


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត