• Barcelona លត់ Villareal ៥-១ រំពឹងបញ្ចប់លីគមិនចាញ់សោះ ខណៈសល់២ប្រកួត

     ថ្ងៃព្រហស្បតិ៍ 10 ខែឧសភា 2018    206 Views

    ទំហំអក្សរ៖

    FC Barcelona កាន់តែជិតនឹងកំណត់ត្រាមិនចាញ់សោះនៅលីគកំពូលអេស្ប៉ាញរដូវកាលនេះ បន្ទាប់ពីបំបាក់ Villareal ដោយលទ្ធផលដល់ទៅ ៥-១ កាលពីយប់មិញ។  បើទោះបានឈ្នះជើងឯក Li Lgia រដូវកាលនេះ ប៉ុន្តែក្រុមអ្នកមានបុណ្យមិនបន្ធូរជើងដល់ដៃគូ ឡើយ។

    ជាក់ស្តែង ១១នាទី នាទីលាន Camp Nou, Philippe Coutinho បានស៊ុតបំប៉ោងសំណាញ់ទីបើកឆាក មុនពេល Paulinho បន្ថែមគ្រាប់ទី២ នៅ៥នាទីបន្ទាប់។ ជិតចប់តង់ទី១ ទៅហើយ Andres Iniesta បានបញ្ចូនបាល់អោយ Lionel Messi ស៊ុតគ្រាប់ទី៣ សម្រាប់ក្រុមអ្នកចាត់ការ Ernesto Valverde។

    នាទី៥៤នៃតង់ទី២ Villarreal តាមបាន១គ្រាប់ដោយ Nicola Sansone ប៉ុន្តែនៅ៣នាទីមុនចប់ការប្រកួត Ousmane Dembele បានបន្ថែម២គ្រាប់ចុងក្រោយទៀត គឺនាទី ៨៧ និងនាទី៩០ យកជ័យជំនះទាំងស្រុងអោយ ក្រុមម្ចាស់ផ្ទះ តែម្តង ក្រោមភាពរីករាយពីអ្នកគាំទ្រ ៥ម៉ឺន៤នាក់។ ៣៦ប្រកួតកន្លងមកនៅរដូវកាល២០១៧-១៨នេះ Barcelona មិនទាន់ចាញ់ឡើយ និង ៩០ពិន្ទុ ខណៈការប្រកួតនៅសល់តែ២លើកទៀតប៉ុណ្ណោះ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី