• Huddersfield ស្មើ Chelsea បន្តការផ្សងព្រេងនៅ Premier League

     ថ្ងៃព្រហស្បតិ៍ 10 ខែឧសភា 2018    533 Views

    ទំហំអក្សរ៖

    Huddersfield Town បានក្រសោបកៅអី បន្តដំណើរនៅ ក្របខណ្ឌ Premier League មួយ រដូវកាលទៀតហើយ ក្រោយស្មើ Chelsea ១-១ នៅជំនួបសប្តាហ៍ទី៣៧យប់មិញ។

    ៤៥នាទីដំបូង ក្នុងការប្រកួតនាទីលាន Stamford Bridge មិនមានការធ្វើបានសម្រេចឡើយរវាងក្រុមទាំងសងខាង។ លុះមកដល់នាទី៥០ នៃវគ្គទី២ ទើបកីឡាករ Laurent Depoitre បានស៊ុតអោយក្រុមភ្ញៀវ Huddersfield នាំមុខមុន១គ្រាប់។

    យ៉ាងណាក្តី ១២នាទីក្រោយមក ពោលគឺនាទី៦២ Marcos Alonso បានតែតបញ្ចូលទីតាមស្មើវិញ ដែលលទ្ធផលនេះក៏បន្តដល់ចប់ការប្រកួតតែម្តង។

    សរុបការប្រកួត៣៧លើកកន្លងមក Huddersfield មាន៣៧ពិន្ទុនៅលេខ១៦ ពីលើក្រុមលេខ១៨ Swansea City ចំនួន៤ពិន្ទុ។ រីឯក្រុមតោខៀវ បន្តប្រទាញប្រទង់ កៅអី Top 4 ដោយមាន៧០ពិន្ទុ តិចជាង Liverpool តែ២ពិន្ទុប៉ុណ្ណោះ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី