• Justin Bieber ផ្លាស់ប្ដូរខ្លាំង ក្រោយបានឃើញធ្វើទានដល់ជនអនាថា​តាម​ចិញ្ចើម​ផ្លូវ​

     ថ្ងៃព្រហស្បតិ៍ 12 ខែមេសា 2018    844 Views

    ទំហំអក្សរ៖

    កាលពី ៣ឆ្នាំមុន តារាចម្រៀង Justin Bieber គឺជាតារាប្រុសមួយរូបដែលសំបូរនូវរឿងអាស្រូវជាប់ខ្លួនរាប់មិនអស់។ រហូតមកដល់ពេលនេះ សង្កេតឃើញថា តារាប្រុសរូបនេះ ដូចជាផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួនច្រើន។

    ជាក់ស្ដែង តារា​ចម្រៀង Justin Bieber ពេលនេះ គឺជាមនុស្សម្នាក់ដែល​គោរព​សាសនា​ ហើយលោក​តែង​តែ​ទៅ​ព្រះវិហារ​ ដើម្បី​អធិដ្ឋាន​ជា​រៀងរាល់​សប្ដាហ៍។ ​​កាល​ពី​ពេល​ថ្មី​ៗ​ Justin ត្រូវ​គេប្រទះ​ឃើញ​យក​ចំណី​អាហារ​មួយ​ចំនួន​ជូន​ជន​អនាថា​ ២​នាក់​ក្នុង​តំបន់ Beberly Hills ព្រម​ទាំង​ជជែក​លេង​ជាមួយ​ពួក​គេ​យ៉ាង​ជិតស្និទ្ធ​ថែម​ទៀត​ផង។

    យ៉ាង​ណា​មិញ​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ Justin បាន​ចូលរួម​ធ្វើអំពើ​មនុស្សធម៌ ជាមួយ​ជន​ដែល​នៅ​តាម​ចិញ្ចើម​ផ្លូវ​នោះ ប៉ុន្តែ​លើក​នេះ ហាក់​ខុស​ពី​លើក​មុន​ ព្រោះ​លោក​បាន​បញ្ចេញ​ក្ដី​ស្រឡាញ់ និង​ភាព​ស្និទ្ធស្នាល​ចំពោះ​​ប្ដី​ប្រពន្ធ​ដែល​ជា​ជន​អនាថា​នោះ​ប្រៀប​ដូច​ជា​សាច់​ញាតិ​ដែរ។

    ទាំង​នេះ​អាច​បញ្ជាក់​បាន​ថា ក្រោយ​ពី​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​រួច​មក លោក​មាន​ការ​យល់​ដឹង​ច្រើន មាន​គំនិត​ចាស់​ទុំ និង​ចេះ​​ធ្វើ​អំពើមនុស្សធម៌ទៅកាន់ជនទីទាល់៕



    ប្រភព៖ trollkhmer


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី