• Man UTD បានត្រឹមស្មើ West Ham តែធានាកៅអីរងជើងឯក នៅ Premier League

     ថ្ងៃសុក្រ 11 ខែឧសភា 2018    1242 Views

    ទំហំអក្សរ៖

    Man UTD ធានាកៅអីជើងរងឯក Premier League បើទោះបានត្រឹមលទ្ធផលស្មើគ្នា ០-០ និង ក្រុមម្ចាស់ផ្ទះ West Ham នៅសប្តាហ៍ទី៣៧ កាលយប់មិញ។

    ជំនួប នាទីលាន London Stadium, ក្រុមបិសាចក្រហម បានគ្រប់គ្រងបាល់៥៦ ភាគរយ និងស៊ុត១៦ដង តែមិនមានគ្រាប់បាល់ណាមួយអាចទម្លាយសំណាញ់ទីឡើយ។ Man UTD មាន៧៨ពិន្ទុ ឃ្លាតពី Tottenham Hotspur ៤ពិន្ទុ ខណៈសល់១ប្រកួតចុងក្រោយទៀតប៉ុណ្ណោះ។

    រដូវកាលនេះ ពួកគេមាន៩ពិន្ទុ និង៤ចំណាត់ថ្នាក់ ល្អជាងរដូវកាលមុន ដែលលោក Jose Mourinho ទើបមកកាន់តំណែង ឆ្នាំដំបូងរបស់ខ្លួន។ ដោយឡែក West Ham បន្តឈរលេខ១៥ មានសុវត្ថិភាព ក្រោយទទួលជ័យជំនះលើ Leicester កាលសប្តាហ៍មុន។ ជំនួបចុងក្រោយរបស់ពួកគេគឺ ប៉ះ Everton នៅយប់ថ្ងៃអាទិត្យខាងមុខ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី