• Olivier Giroud តែតអោយ Chelsea ឈ្នះ Liverpool បន្តក្តីរំពឹងយកកៅអី Top 4

     ថ្ងៃចន្ទ 07 ខែឧសភា 2018    713 Views

    ទំហំអក្សរ៖

    Chelsea នៅរក្សាក្តីសង្ឃឹមយកកៅអី Top 4 និងការបានទៅលេង UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីយកឈ្នះ Liverpool ១-០ នៅ Premier League កាលយប់មិញ។ ជាការពិត គ្រាប់បាល់ជ័យជំនះតែ១គ្រាប់ របស់ក្រុមលោក Antonio Conte នាទីលាន Stamford Bridge គឺតែតបញ្ចូលទីដោយ Olivier Giroud ក្រោយ Victor Moses បញ្ចូនអោយ នៅនាទី៣២។


    លទ្ធផលនេះធ្វើអោយ Chelsea ដែលស្ថិតនៅលេខ៥ មាន៦៩ពិន្ទុ រំកិលពិន្ទុតិចជាងក្រុមលេខ៤ Tottenahm Hotspur ២ពិន្ទុ និង តិចជាង Liverpool ដែលនៅលេខ៣ ចំនួន៣ពិន្ទុ។ ក្រុមតោខៀវ និង ក្រុមមាន់ខ្នាយមាស សល់២ប្រកួត ខណក្រុមហង្សក្រហមសល់មួយប្រកួតប៉ុណ្ណោះ។

    ក្រុមលោក Jurgen Klopp នឹងអស់កៅអី UEFA Champions League ប្រសិនបានត្រឹមស្មើ ឬចាញ់ Brighton នៅប្រកួតចុងក្រោយ ហើយ Chelsea អាចឈ្នះទាំង២ប្រកួតដែលនៅសល់។ បើដូចនេះមែន Liverpool ត្រូវតែយកឈ្នះ Real Madrid វគ្គផ្ដាច់ព្រ័ត្រអោយបាន ដើម្បីលេងពានកំពូលទ្វីបអឺរ៉ុប រដូវកាលក្រោយ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី