• Olivier Giroud និង Alvaro Morata ស៊ុតអោយ Chelsea ឈ្នះ Southampton ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cup

     ថ្ងៃចន្ទ 23 ខែមេសា 2018    510 Views

    ទំហំអក្សរ៖

    ក្រុមតោខៀវ Chelsea បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ក្រោយពីយកឈ្នះ ក្រុមព្រះម៉ែម៉ារី Southampton ដោយលទ្ធផល ២ទល់នឹង០ កាលពីយប់មិញ។ ជាក់ស្តែង គ្រាប់បាល់បើកឆាក របស់ក្រុមលោក Antonio Conte នាទីលាន Wembley គឺរកបានដោយខ្សែប្រយុទ្ធ Olivier Giroud នៅនាទី ៤៦ ក្រោយ Eden Hazard បញ្ចូនអោយ យ៉ាងស្អាត។

    ការប្រកួត បន្តជាធម្មតាតែមិនទាន់មានការស៊ុតបញ្ចូលទីទៀតឡើយ។ អូសបន្លាយរហូតមកដល់នាទី៨២ Alvaro Morata ដែលទើបចូលជំនួស Olivier Giroud បាន២នាទី ក៏តែតបញ្ចូលទី១គ្រាប់ទៀត ធានាជ័យជំនះអោយ Chelsea តែម្តង។

    ដូចនេះ ក្រុមជើងឯក៧សម័យ នឹងធ្វើដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៩ ឧសភា នាកីឡដ្ឋាន Wembley ដោយប៉ះ ក្រុមបិសាចក្រហម Man TUD ដែលបានទម្លាក់ Tottenham Hotspur កាលពីថ្ងៃសៅរ៍៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី