• Porto ដង្ហែរពានជើងឯកលីគកំពូលព័រទុយហ្កាល់ ក្រោមការចូលរួមពីអ្នកគាំទ្រ រាប់ម៉ឺននាក់

     ថ្ងៃពុធ 09 ខែឧសភា 2018    534 Views

    ទំហំអក្សរ៖

    កីឡាករក្រុម FC Porto បានធ្វើការដង្ហែរពានរង្វាន់ លីគកំពូលព័រទុយហ្កាល់ ក្រោមការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់ នៅក្រៅទីលាន Estadio do Dragao ទីក្រុង Porto។

    ក្រុមដែលដឹកនាំអ្នកចាត់ការ Sergio Conceicao ទើបតែក្រសោបយកជើងឯក Portuguese Primeira League ជាលើកដំបូងចាប់ពីរដូវកាល២០១២-១៣មក ក្រោយក្រុមគូប្រជែង Sporting Lisbon និង Benfica ស្មើគ្នា ០-០ ក្នុងជំនួបកាលពីថ្ងៃសៅរ៍។

    Porto មាន ៨៥ពិន្ទុ លើ Benfica ដល់ទៅ ១៧ពិន្ទុ ខណៈការប្រកួតសល់តែ១លើកទៀត។ នេះជាពានរង្វាន់ដំបូង ក្រោមការដឹកនាំរដូវកាលដំបូង របស់លោក Sergio Conceicao។ ដោយឡែកនេះជាការឈ្នះជើងឯកលីគកំពូលព័រទុយហ្កាល់ លើកទី២៨ របស់ FC Porto ផងដែរ ខណៈ Benfica ជាជើងឯក ៣៦សម័យមកហើយ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី