• West Brom បណ្តេញ គ្រូបង្វឹកចេញពីតំណែង ក្រោយបរាជ័យ៨ប្រកួតជាប់គ្នា

     ថ្ងៃពុធ 04 ខែមេសា 2018    606 Views

    ទំហំអក្សរ៖

    លោក Alan Pardew ត្រូវបាន West Bromwich Albion បណ្តេញចេញពីតំណែងគ្រូបង្វឹកហើយ ក្រោយការដឹកនាំមិនជោគជ័យទាល់តែសោះ គឺចាញ់៨ប្រកួតជាប់ៗគ្នា នៅ Premier League។

    បុរសវ័យ៥៦ឆ្នាំ បានមកដឹកនាំ West Brom កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំមុន ជំនួសលោក Tony Pulis ដែលត្រូវបណ្តេញចេញ ក្រោយ ដឹកនាំក្រុមមិនបានឈ្នះសោះ ក្នុង១០ប្រកួតនៅលីគកំពូលអង់គ្លេស។

    ដោយឡែក ការឈានដល់ការបណ្តេញចេញ លោក Alan Pardew ក្រោយ ពួកគេបានចាញ់ Burnley ២-១ កាលពីថ្ងៃសៅរ៍ ដែលធ្វើអោយក្រុមស្ថិតនៅបាតតារាងតែម្តង ឃ្លាតពីតំបន់សុវត្ថិភាព ១០ពិន្ទុ ខណៈការប្រកួតនៅសល់តែ៦សប្តាហ៍ទៀតប៉ុណ្ណោះ។ West Brom នឹងជ្រើសយកលោក Darren Moore មកជាគ្រូបង្វឹកបណ្តោះអាសន្ន ដែលទំនងនឹងដឹកនាំរហូតដល់ចប់រដូវកាល៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី