• កម្ពុជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិជាង៥លាននាក់ និងអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងឱកាសចូលឆ្នាំ៣ថ្ងៃ

     ថ្ងៃព្រហស្បតិ៍ 19 ខែមេសា 2018    4254 Views

    ទំហំអក្សរ៖

    ភ្នំពេញ៖ យោងតាមស្ថិតិផ្លូវការពីក្រសួងទេសចរណ៍ ដែលcncទទួលបាន ឲ្យដឹងថា ចូលឆ្នាំ៣ថ្ងៃនេះគឺ១៤ ១៥ និង១៦មេសា នៅទូទាំងប្រទេសទេសចរណ៍ជាតិមានចំនួន៥លាន ១សែន ៤ម៉ឺន ៤ពាន់ ៦២នាក់ កើនឡើង២៤,៣៩% អន្តរជាតិ៨ម៉ឺន ៨ពាន់ ៤២នាក់ កើនឡើង៣៣,៣៧%។ ក្នុងនោះ ក្រសួងទេសចរណ៍ បានចែកចេញជា៦គោលដៅទេសចរណ៍សំខាន់ៗ សំរាប់ទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិ មានដូចជា៖

    ទី១ គោលដៅរាជធានីភ្នំពេញ ទាក់ទាញភ្ញៀវជាតិ១សែន ៦ម៉ឺន ៧៥៦០នាក់។ អន្តរជាតិ ជាង១ម៉ឺន២នាក់។

    ទី២ គោលដៅសៀមរាប (រូមមានខេត្តសៀមរាប កំពង់ធំ ឧត្តមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ) បានទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ ដោយឡែក ខេត្តសៀមដែលមានការប្រារព្ឋអង្គរសង្ក្រាន្តសៀមរាប មាន២លាន៦ម៉ឺន២ពាន់៧៤៩នាក់។

    ទី៣តំបន់ឆ្នេរ រួមមាន(ខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងខេត្តកែប) មានភ្ញៀវជាតិទៅកំសាន្ត ៤៥ម៉ឺននាក់ ភ្ញៀវអន្តរជាតិ ជាង២ម៉ឺន៥ពាន់។

    ទី៤តំបន់អេកូទេសចរណ៍ នៅភូមិភាគឥសាន្ត រូមមាន(ខេត្តក្រចេះ មណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែង) មានភ្ញៀវជាតិជាង២ម៉ឺន៤ពាន់នាក់ អន្តរជាតិជាង២ពាន់៤រយនាក់។

    ទី៥ តំបន់បាត់តំបន់ រួមមាន(ខេត្តបាត់តំបង ប៉ៃលីន និងខេត្តពោធិសាតិ) មានភ្ញៀវជាតិជាង៨១ម៉ឺននាក់ អន្តរជាតិជាង១ពាន់នាក់ ដោយជាតិកើនឡើង ៥២,៨២%សរុបតំបន់នេះជាតិ និងអន្តរជាតិកើនឡើង១៣២,០៤%។

    ទី៦ តំបន់ទេសចរណ៍ដទៃទៀត មានដូចជា(ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ) ទទួលបានទេសចរណ៍ជាង១លាន៤សែននាក់ ដោយឡែកអន្តរជាតិចជាង៩ពាន់នាក់។ ក្នុនោះទេសចរណ៍ជាតិកើនឡើង ៣១,២៦% អន្តរជាតិកើនឡើង៣២៩,៤៩%។
    សូមជំរាបថា ខាងលើនេះជាលទ្ឋផលចូលឆ្នាំខ្មែរ៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសាឆ្នាំ២០១៨។ អ្វីដែលជាការចាប់អារម្មណ៍រយៈពេល៣ថ្ងៃនេះ តំបន់ទេសចរណ៍ភាគច្រើនគឺកើនឡើងភ្ញៀវទេសចរ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

    សូមបញ្ជាក់ថា ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានការដើរកំសាន្ត ក្នុងឱកាសចូលឆ្នាំខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំកាន់ តែមានច្រើនឡើងៗ អាស្រ័យដោយ ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា កាន់តែល្អប្រសើរឡើង សន្តិសុខសង្គមកាន់តែល្អ ជាពិសេសការបន្តលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជួយសម្រួលពីមន្រ្តីខេត្តក្រុង ដែលមានក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍២៥ខេត្តរាជធានី ជាសេនាធិការដល់កិច្ចការនេះ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី