• ករណីឃាតកម្មលើនារីស្រស់ស្អាត ​ជនសង្ស័យ​៥នាក់​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ខណៈលោក​ឡាយ​ វណ្ណៈ​ ពុំ​ទាន់​បញ្ជូន​មក​តុលាការ​ទេ

     ថ្ងៃចន្ទ 02 ខែមេសា 2018    3948726 Views

    ទំហំអក្សរ៖

    ភ្នំពេញ​ ៖ ករណីឃាតកម្មដែលកំពុងផ្អើលកក្រើកនេះ មនុស្ស៥នាក់ដែលជាប់សង្ស័យ នៅព្រឹកថ្ងៃទី ២ ខែ មេសានេះ ពុំទាន់ត្រូវបានតុលាការសម្រេចយ៉ាងណានោះទេ ព្រោះកំពុងសាកសួរ ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះ គឺ លោក ឡាយ វណ្ណៈ អតីតអភិបាលនៃគណៈអភិបាលខេត្តតាកែវ បែជាពុំ​ទាន់​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញនៅឡើយ​ទេ​ បើទោះបីជាលោកត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី ១ ខែ មេសា នៅក្រុងដូនដែវក្ដី ហើយបានបញ្ចូនមកភ្នំពេញយប់មិញនេះ ។

    លោក ឡាយ វណ្ណៈ ​កំពុង​ស្ថិត​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នៅឡើយ ។

    គួរជំរាបថា ​លោក​ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ជា​បងប្រុស​បង្កើត​លោក​ឡាយ​ វណ្ណៈ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ ។

    រីឯជនសង្ស័យ៤នាក់ផ្សេងទៀត ដែលនឹងតហរូវចោទសួរនោះ រួមមាន ១ ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី
    ​ ២ ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​,
    ៣ ឈ្មោះ មេន​ សម័យ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ​
    និង​ទី ៤ ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ ។

    សូមជំរាបថា លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មេសា​ ។

    សមត្ថកិច្ចមានគ្នា៤ទៅ​៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជា​ឱ្យ​ចូលខ្លួន របស់លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ហើយបាន​នាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។

    ដីកាបញ្ជា​ឱ្យ​ចូលខ្លួនដែលចេញដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជា​ឱ្យ​កម្លាំងសមត្ថកិច្ចនាំខ្លួន លោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មកបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពីដំណើររឿង ឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

    លោក ឡាយ វណ្ណៈ សារភាពថា មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញស្លាប់ ក្នុងរូបភាពចងកក្នុងវីឡាមួយកន្លែង នៅក្រុងដូនកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

    លោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ហើយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា។

    រឿងក្ដីនេះ តុលាការនៅពុំទាន់សម្រេចក្ដីនៅឡើយទេ ៕

    ប្រភព៖ CNC


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី