ដោយសារតែស្ថានភាពជំងឺលោក ឪពុក កាន់តែធ្ងន់ធ្ងរឡើងពេលនេះតារាចម្រៀងផលិតកម្មថោន ករុណា ពេជ្រ ប្រកាសលក់វីឡាទោលដើម្បីយកថវិកាទៅព្យាបាលអ្នកមានគុណ នៅឯក្រៅប្រទេស។
ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់តារាចម្រៀងរូបនេះបានបង្ហោះរូបភាព និងសារមួយ ដោយលោកអស់ជម្រើស បានប្រកាសលក់ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលខ្លួន និងឪពុករស់នៅសព្វថ្ងៃ លក់យកប្រាក់ដើម្បីយកឪពុកទៅព្យាបាលបន្តទៀត។
នៅក្នុងនោះដែរ លោកបាននិយាយយ៉ាងដូច្នោះថា៖ «កូនមកដល់ផ្ទះវិញហើយ ប៉ា…!!! ផ្ទះធំពេក ហើយប៉ា ឈឺ ទៀត … កូននឹងនាំប៉ា ទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…កុំឲ្យសៅហ្មង ខ្ញុំសូមប្រកាស លក់ផ្ទះវីឡាទោល ហើយកែងផ្លូវ ខាងមុខតែម្តង… ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ2( E0,E1,E2 ) ផ្លូវ A … ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយ នៅមុខផ្ទះ…. ចំណាយពេលតែ 5នាទី ដល់ផ្សារ Makro និង ផ្សារទំនើប AEON II ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និង បណ្តោយ 33,40 m »៕
ប្រភព៖ trollkhmer