កូនក្រមុំ Darika Klinkuhlab រស់នៅក្នុងខេត្ត Chai Natប្រទេសថៃ ដែលសម្រេចចិត្តរៀបការជាមួយមិត្តប្រុស បានជ្រើសរើសកញ្ចប់អាពាហ៍ពិពាហ៍ពីសម្អាងការនៅក្បែរផ្ទះ។
ប៉ុន្តែគូស្នេហ៍នេះ បានជួបរឿងហួសចិត្តយ៉ាងខ្លាំង ព្រោះតែការផាត់មុខរបស់សម្អាងការទើបបើកថ្មីនោះ អាក្រក់ហួសការស្មាន។ សំអាងការនោះបានផាត់មុខមាត់ពួកគេយ៉ាងអាក្រក់មើលជាទីបំផុត រហូតដល់ធ្វើឲ្យកូនក្រមុំឈ្មោះ Darika Klinkuhlab មិនហ៊ានដើរក្នុងពីធីហែជំនូនឡើយ។
មិនយូរប៉ុន្មាន ពិធីអាពាហ៍ពិពាហ៍ក៏បានដំណើរការចប់សព្វគ្រប់ប្រកបទៅដោយភាពអាក់អន់ស្រពន់ចិត្តជាខ្លាំង ជាពិសេសនោះគឺកូនកំលោះកូនក្រមុំតែម្តង។
បន្ទាប់ពីពិធីការចប់ហើយ កូនក្រមុំ Darika Klinkuhlab ក៏បានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន ក្នុងន័យចែករំលែកថា ចូរគូស្នេហ៍ដែលគ្រោងនឹងចូលរោងការទាំងអស់មានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសសំអាងការមករៀបចំតុបតែងខ្លួន ព្រោះនាងជួបប្រទះផ្ទាល់ហើយ។
រឿងរ៉ាវរបស់នាងបានរាលដាល និងដឹងទៅដល់អ្នកថតរូបអាជីពដែលនៅទីក្រុងបាងកកគឺលោក Park Eun Young ។ លោក Park បានទាក់ទងភ្លាមៗទៅ Darika ហើយសន្យាថានឹងផ្ដល់ការថតរូបអាពាហ៍ពិពាហ៍ដោយឥតគិតថ្លៃទាំងស្រុង។ Darika ក៏សម្រេចចិត្តយល់ព្រមហើយពួកគេបានជួបគ្នាសម្រាប់ការថតរូប។
បន្ទាប់ពីនាង Darika ត្រូវបានតុបតែងមុខដោយអ្នកជំនាញ, លោក Park ក៏បានថតរូបគូស្វាមីភរិយាភ្លាមៗ ហើយភាពខុសគ្នារវាងរូបថតអាពាហ៍ពិពាហ៍មុននិងការថតរូបរបស់ លោកPark គឺពិតជាអស្ចារ្យខ្លាំងណាស់៕
ប្រភព៖ trollkhmer