• ក្រុមហ៊ុនទូរទស្សន៍ CBS របស់អ្នកឧកញ៉ា គិត ម៉េង ប្តូរមេដឹកនាំថ្មីដោយដំឡើងលោក លឹម ឃុនស្រ៊ុន ជាអគ្គនាយក

   ថ្ងៃសៅរ៏ 21 ខែមេសា 2018    6545 Views

  ទំហំអក្សរ៖

  (ភ្នំពេញ) ៖ អ្នកគ្រប់គ្រងទូរទស្សន៍បែបយុវវ័យ MyTV ត្រូវបានអ្នកឧកញ៉ា គិត ម៉េង តម្លើងជាអគ្គនាយកក្រុមហ៊ុនទូរទស្សន៍ CBS ក្រោយលោក លឹម ឃុនស្រ៊ុន បានបញ្ចេញស្នាដៃជាច្រើនក្នុងពេលបំពេញការងារដឹកនាំទូរទស្សន៍ MyTV កន្លងមក។
  លោក ហ៊ុយ វណ្ណៈ ជាទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍ CBS មានប្រសាសន៍ថ្លែងអបអរសារទរការតម្លើងតួនាទីដឹកនាំជាន់ខ្ពស់នេះ។ លោកមានប្រសាសន៍ថា៖ «ការតែងតាំងថ្មីនេះបង្ហាញពីការលើកទឹកចិត្ត និងជាការទទួលស្គាល់សមត្ថភាព ខ្មែរ ហើយដែលយើងចង់បានបែបនេះជាយូរមកហើយ។ នេះជាការផ្តល់គំរូដល់បុគ្គលិកខ្មែរ នៅក្នុងក្រុមហ៊ុន CBS ក៏ដូចជាក្រុមហ៊ុនឯទៀតថា មិនមែនតែបរទេសទេដែលអាចកាន់តួនាទីដឹកនាំក្រុមហ៊ុន ឥឡូវនេះ យុវជនខ្មែរពិតជាមានលទ្ធភាព សមត្ថភាព ការឆ្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ អាចទទួលការងារដឹកនាំបាន»។
  សូមជម្រាបថា ស្ថានីយទូរទស្សន៍របស់ក្រុមហ៊ុន CBS រួមមាន ទូរទស្សន៍ CTN ,CNC ,CTN International, My TV, និងវិទ្យុ FM94Mhz៕  ផ្សេងទៀត

   បញ្ចូលអត្ថបទ៖ ម៉ាយធីវី