• ខ្មែរឥស្លាមទាំង៦គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបានអំណោយពីក្រុមហ៊ុនម៉ាក់កាស់ឡេនដ៍ និង ជំទាវម៉ាត់ ម៉ារ៉ា

     ថ្ងៃសៅរ៏ 21 ខែមេសា 2018    3458 Views

    ទំហំអក្សរ៖

    ខេត្តត្បូងឃ្មុំ ៖ ជនរងគ្រោះទាំង៦គ្រួសារដែលរងគ្រោះដោយគ្រោះអគ្គីភ័យដែលបានលេបត្របាក់ផ្ទះសំបែងរបស់ពួកគាត់អស់៦ខ្នង ទទួលបានជំនួយសប្បុរសធម៍ជាសំភារៈ និង ថវិការ មួយចំនួន ពីក្រុមហ៊ុន ម៉ាក់កាស់ឡេន និង ពីជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ ការប្រគល់អំណោយនេះ ប្រព្រឹត្តិទៅ នៅល្ងាចថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨នេះ នៅឯភូមិជនរងគ្រោះតែម្ដងដែលស្ថិតនៅ ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    លោក ជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ជួយយកអាសាដល់ពលរដ្ឋយើងទាំងអស់គ្នា មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ ហើយអំណោយនេះ បើទោះបីជាមិនច្រើនក្ដី តែនេះក៍អាចជួយដោះទាល់បានមួយគ្រាសិនដែរ ទំរាំសន្សុំលុយ សាងសង់គេហដ្ឋានឡើងវិញបាន ។

    លោក សឹម គ្រីយ៉ា ប្រធានទីផ្សារក្រុមហ៊ុនម៉ាក់កាស់ឡេន បានលើកឡើងដែរថា ឆ្លើយតបតាមការអំពាវនាវរបស់ជំទាវម៉ាត់ម៉ារ៉ា ក្រុមហ៊ុនក៍បានស្វែងរកជំនួយបន្ថែម និង រៃគ្នា ហើយណាមួយក្នុងនាមជាជនមូស្លីមដូចគ្នា ពិតណាស់ ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជារូបភាពមួយល្អប្រសើរណាស់ ហើយនេះជាគំរូល្អមួយសំរាប់សហគមទាំងមូល ដែលចេះជួយយកអាសាគ្នានៅគ្រាក្រ នៅគ្រាលំបាក ។

    លោកថា ថ្វីត្បិតថវិការ៣៥០$មួយគ្រួសារមិនច្រើនក្ដី តែនេះក៍ជាទឹកចិត្ត និងអាចដោះស្រាយជីវភាពបានមួយរយៈផងដែរ ។ គួរជំរាបថា ករណីអគ្គីភ័យនេះ បានកើតឡើងនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ ដោយសារទុស្សេរខ្សែរភ្លើង ។ បន្ទាប់ពីកើតហេតុមក កាកបាតក្រហមកម្ពុជា សាខាខេត្តត្បូងឃ្មុំក៍បានយកអំណោយមកជួយសង្រ្គោះជនរងគ្រោះទាំង៦គ្រួសារ និង មានសប្បុរសជនជិតឆ្ងាយ ជួយរៃអង្គាសគ្នា បានថវិការបន្តិចបន្តួចជួយជាបន្តបន្ទាប់ ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី