• គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ ថា ចង់អោយកូនក្រុមបង្ហាញភាពខ្លាំងដាក់ហូឡង់

     ថ្ងៃចន្ទ 26 ខែមីនា 2018    4337 Views

    ទំហំអក្សរ៖

    គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Fernando Santos អះអាងថា ពួកគេចង់បង្ហាញពីភាពខ្លាំងរបស់ខ្លួនទល់នឹងហូឡង់ នៅជំនួបមិត្តភាព ដែលជាការសាកជើងមុន FIFA World Cup 2018 ចូលមកដល់។

    បុរសវ័យ៦៣ឆ្នាំ អោយដឹងថា ក្រុមទាំងពីរសុទ្ធតែល្អដូចគ្នា ដោយអាចលេងប៉ះក្រុមខ្លាំង និង មានការហ្វឹកហាត់បានល្អសម្រាប់ ការប្រកួតបាល់ទាត់ពិភពលោក។ ក្រុមជើងឯកអឺរ៉ុបបានយកឈ្នះអេហ្ស៊ីប ២ទល់នឹង១ កាលថ្ងៃព្រហស្បតិ៍ កន្លងទៅ នឹងត្រូវជួបហូឡង់ នៅប្រទេសស្វីស នាយប់ថ្ងៃចន្ទ នេះ។

    Cristiano Ronaldo ជាអ្នកស៊ុតបញ្ចូលទីនៅចុងម៉ោងទាំង២គ្រាប់ ក្រោយ Mohamed Salah ស៊ុត១គ្រាប់មុន អោយក្រុមជើងឯកអាហ្វ្រិក។ រីឯ ហូឡង់ បានចាញ់ក្រុមជម្រើសជាតិអង់គ្លេស ១ទល់នឹង០ ដែលជាប្រកួតដំបូងរបស់លោក Ronal Koeman ក្នុងនាមជាគ្រូបង្វឹក។ ដោយឡែក អតីតអ្នកចាត់ការក្លិប Everton រូបនេះនិយាយថា ជំនួបមិត្តភាពជាមួយព័រទុយហ្គាល់នឹងជួយសម្រួចសមត្ថភាពរបស់ក្រុមខ្លួនបន្ថែមទៀត៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី