• ចុមយក្យ មានអ្នកប្រកាសស្វែងរកទិញ «សត្វតុកកែ» ក្នុងតម្លៃខ្ពស់កប់ពពក!

     ថ្ងៃសៅរ៏ 31 ខែមីនា 2018    11355 Views

    ទំហំអក្សរ៖

    ពិតជាមិនធម្មតា គ្រាន់តែសត្វតុកកែមួយក្បាល ដែលមានលក្ខណៈត្រឹមត្រូវតាមខ្នាតរបស់គេគឺមានតម្លៃ រាប់ម៉ឺនដុល្លារ ថ្លៃជាងរថយន្តមួយគ្រឿងទៅទៀត ។ ប្រសិនបើសត្វតុកកែមានតម្លៃ ថ្លៃបែបនេះពិតមែននោះ ប្រហែលជាផ្លាស់ប្តូរមុខរបរទៅប្រកបរបរចិញ្ចឹមសត្វតុកកែលក់វិញហើយមើលទៅ  ។

    កន្លងមកធ្លាប់មានស្ត្រីជនជាតិខ្មែរ ឥស្លាមម្នាក់ នៅសង្កាត់ជ្រោយចង្វារ  រាធានីភ្នំពេញ បានប្រកបរបរចិញ្ចឹមសត្វតុកែ នេះរាប់រយក្បាល ដើម្បីលក់ឱ្យឈ្មួញនៅប្រទេសម៉ាឡេស៊ី  ដោយកាលណោះគាត់បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់យើងថា ឱ្យតែមានសត្វតុកកែ ត្រឹមត្រូវតាមខ្នាត ដែលគេចង់បាន ប្រាប់គាត់គឺគាត់ទូរស័ព្ទទាក់ទងទៅម៉ូយនៅប្រទេសម៉ាឡេស៊ីនោះឱ្យ  ហើយតម្លៃរបស់វាគឺទៅតាមខ្នាតនីមួយៗដែលខ្នាតតូចបំផុត  ក៏មានតម្លៃមិនក្រោមពីជាងមួយម៉ឺនដុល្លារឡើងទៅនោះទេ ។ ប៉ុន្តែបន្ទាប់ពីសារព័ត៌មានបានចុះផ្សាយពីកន្លែងចិញ្ចឹមតុកកែរបស់គាត់ សមត្ថកិច្ចបានចុះទៅបង្ក្រាប និង រឹបអូសយកតុកកែរបស់គាត់អស់ ។

    កាលពីប៉ុន្មានថ្ងៃមុននេះ  មានគណនីហ្វេសប៊ុកមួយឈ្មោះ ទិញ តុកកែ បានសរសេរពីខ្នាត និង តម្លៃតុកកែ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា  តុកកែប្រវែង 17.5 អ៊ីង ស្មើនឹង 4 តឹក 4ហ៊ុន កន្លះ ថៃ ហានទិញតែ 1,000,000 បាត ស្មើនឹងលុយដុល្លារចំនួន  27,777 $ តែខ្ញុំហ៊ានឱ្យថ្លៃដល់ទៅ 8 ម៉ឺនដុល្លារ  បើបងប្អូនណាមានតុកកែប្រវែងចាប់ពី 4តឹក 4ហ៊ុន ឡើងទៅ 4តឹក 4 ហ៊ុន តម្លៃ 8 ម៉ឺនដុល្លារ..!!! 4 តឹក 5 ហ៊ុន តម្លៃ10 មឺនដុល្លារ ..!!! 4 តឹក 6 ហ៊ុន តម្លៃ15 ម៉ឺន ដុល្លារ ..!!!ទិញដល់ផ្ទះ មានរបួសអត់យក បញ្ចាក់គេទំនាក់ទំនងខ្ញុំឱ្យរកឱ្យគេ គេយកទៅធ្វើថ្នាំ ។ សូមទំនាក់ទំនងលេខទូរ៍សព្វ 0963666689, 0314443772 សូមមេត្តាជួយ share ចែករំលែកខ្ញុំបាទមួយផងបាទ សូមអរគុណទុកជាមុន បាទសូមអគុណ..!!!!  ។

    ទាក់ទងនឹងរឿងនេះ មិនមានព័ត៌មានណាមួយបញ្ជាក់ថា គេហ៊ានទិញតុកកែថ្លៃបែបនេះ យកទៅធ្វើថ្នាំអ្វីនោះទេ ហើយព័ត៌មានបែបនេះ គេក៏ធ្លាប់បានឮជារើយៗមកហើយដែរ  ហើយអ្នកយកព័ត៌មានរបស់យើងក៏ធ្លាប់បានជួបអ្នកចិញ្ចឹមតុកកែលក់ឱ្យឈ្មួញនៅក្រៅប្រទេសដែរ តែគាត់ក៏មិនបានដឹងថា គេយកតុកកែទៅធ្វើថ្នាំអ្វីដែរ ៕ ឧត្តម

    ប្រភព៖ popular


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី