• ដេននី ក្វាន់ ​បង្ហាញលុយ​ដុល្លារ​ទាំងខ្ទាស់ៗ ​​ត្រៀមទៅកម្សាន្តបីប្រទេស ចិន ជប៉ុន និង ឌូបៃ

     ថ្ងៃអង្គារ 06 ខែមីនា 2018    4570 Views

    ទំហំអក្សរ៖

    (ភ្នំពេញ)៖ ថ្មីៗនេះ តារាសម្ដែង ដេននី ក្វាន់ ដែលគេសង្កេតឃើញថាជាតារាសម្ដែង ចូលចិត្តបញ្ចេញភាពសុិចសុី និង រូបសម្រស់ស្រស់ស្អាតទាក់ភ្នែកអ្នកផងទាំងឡាយ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ដោយសារតែនាងបានបង្ហាញរូបភាពប៉ុន្មានសន្លឹក តាមគណនីហ្វេសប៊ុករបស់នាង ដែលបានបង្អួតលុយដុល្លារ ទាំងខ្ទាស់ៗ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មិនអាចមើលរំលងភ្នែកបាន និងបានកោតសរសើរនាង គ្រប់ៗគ្នា។

    ជាមួយគ្នានេះដែរ នាង ក៏បានបានសរសេរបន្ថែមថា នាង មានគម្រោងទៅកម្សាន្តនៅបរទេស គឺលេងនៅចិន ជប៉ុន និង ឌូបៃ ទៀតផង «រាល់ថ្ងៃហត់នឹង Business (មុខរបររកស៊ី) ណាស់ រកពេលសម្រាកមិនចង់បាន តែសម្រាប់ខ្ញុំយ៉ាងណា ក៏ត្រូវតែទៅកំសាន្ត នៅក្រៅប្រទេស ដើម្បីសម្រាកខួរក្បាលខ្លះដែរ។ ក្នុងមួយឆ្នាំយ៉ាងតិចក៏បីប្រទេស ដែលត្រូវទៅកម្សាន្ត ហើយក្នុងឆ្នាំនេះឆ្លៀតកម្សាន្ត នៅ ចិន ជប៉ុន និង ឌូបៃ។ ឆ្នាំក្រោយចាំគិតទៀតថា គួរទៅប្រទេសណាវិញម្តង!»។


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី