• ទណ្ឌិតចំនួន ២២៨នាក់ នឹងត្រូវស្នើរអោយលើកលែងទោស នាឱកាសបុណ្យពិសាខបូជាខាងមុខនេះ

     ថ្ងៃសៅរ៏ 21 ខែមេសា 2018    3852 Views

    ទំហំអក្សរ៖

    ភ្នំពេញ៖ ទណ្ឌិតចំនួន ២២៨នាក់នឹងត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្នើរទៅព្រះមហាក្សត្រសុំការព្រះរាជទានលើកលែងទោស នាឱកាសពិធីបុណ្យពិសាខបូជាដែលនឹងប្រព្រឹត្តិទៅខាងមុខនេះ ។ នេះបើតាមការអោយដឹងតាមប្រព័ន្ធ តេឡេក្រាម ពីសំណាក់ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយឯកឧត្តមបានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ។

    ឯកឧត្តមថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នាទីស្តីកា រ ក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ថូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យពិសាខបូជា ដែលទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត(ពន្ធនាគារចំនួន១៨) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) លើបញ្ជីរទណ្ឌិតស្នើសុំសរុប ២២៨នាក់ (ស្ត្រី១៨នាក់)។

    យ៉ាងនេះក្ដី គេពុំទាន់ដឹងច្បាស់ការណ៍ថា ក្នុងចំនោមទណ្ឌិតដែលស្នើរអោយលើកលែងទោស និង បន្ធូរបន្ថយទោសទាំងនោះ ជាក្រុមមនុស្សដែលពីបទល្មើសស្រាលៗ ឬ ទោសទណ្ឌនៃបទឧក្រិដណាមួយនោះទេ ខណៈមហាជនរង់ចាំតាមដានមើលនូវការលើកលែងទោសនេះ ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី