• ធនាគារ PPCBank សហការជាមួយធនាគារឯកទេសវីង ផ្តល់សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកប្រទេសកម្ពុជា

     ថ្ងៃចន្ទ 02 ខែមេសា 2018    6983 Views

    ទំហំអក្សរ៖

    ភាពជាដៃគូររវាង ធនាគារ PPCBank និងធនាគារឯកទេសវីង បានបង្កើនជម្រើសរបស់អតិថិជនសម្រាប់ការផ្ទេរប្រាក់ទៅឲ្យសាច់ញាតិ ដែលរស់នៅតាមតំបន់ជនបទ។ ភាពជាដៃគូរថ្មីនេះ ត្រូវបានបង្ហាញដល់អ្នកសារព័ត៌មានក្នុងសន្និសិទសារព័ត៍មាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨នេះ ដែលផ្តល់នូវជម្រើសថ្មីមួយ សម្រាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកប្រទេសកម្ពុជា ដោយផ្តល់ជូននូវសេរីភាពហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ពលករ និងជនអន្តោប្រវេសន៍កម្ពុជា ដែលមានជាង ៤ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។

    លោក Shin Chang Moo ប្រធានធនាគារ PPCBank បានមានប្រសាសន៍ថា ភាពជាដៃគូនេះផ្តល់ឲ្យយើងនូវឱកាសដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួលក្នុងការផ្ញើរប្រាក់ចាប់ពីថ្ងៃទី០២ ខែមេសានេះតទៅ ដើម្បីឲ្យមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
    លោក Ruan Swanepoel នាយកផ្នែកពាណិជ្ជកម្មរបស់wing បានមានប្រសាសន៍ថា វីងតែងតែស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃលំហូរមូលនិធិសម្រាប់អតិថិជនរបស់វីង និងតែងតែរិះរកនិងផ្តល់ដំណោះស្រាយទូទាត់ថ្មីៗ។

    ប្រជាជនកម្ពុជានៅកូរ៉េខាងត្បូងអាចផ្ញើរប្រាក់មកផ្ទះវិញដោយប្រើកម្មវិធីធនាគារចល័តរបស់ធនាគារ PPCBank ភ្លាមៗ។ នេះជាមធ្យោបាយផ្ទេរប្រាក់យ៉ាងលឿនរវាងប្រទេសទាំងពីរ ហើយអ្នកទទួល អាចទទួលបានសាច់ប្រាក់នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជាតាមរយះកម្មវិធីវីងលុយ ឬតាមបណ្តាញរបស់វីងចំនួន៥ពាន់កន្លែងនៅទូទាំងប្រទេស។ អតិថិជនក៏អាចប្រាក់ផ្ទេរពីគណនីធនាគារ PPCBank របស់ពួកគេ ទៅគណនីវីងបានដែរ។ នេះជាការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមសម្រាប់ប្រជាពលរដ្ឋ ដែលជាគោលបំណងរួមគា្នទៅវិញទៅមករបស់ធនាគារ PPCBank និងវីង។

    គួរបញ្ជាក់ថា ភាពជាដៃគូរនេះ មានចំនុចសំខាន់ៗ ដូចជាឆាប់រហ័សនិងសុវត្ថិភាព ងាយស្រួលនិងមានតម្លៃសមរម្យ សាច់ប្រាក់អាចផ្ទេរដោយផ្ទាល់ទៅគណនីវីង ឬប្រមូលនៅភ្នាក់ងារវីងដែលមានជាង៥ពាន់កន្លែងនៅទូទាំងប្រទេសតាមរយះលេខកូដសម្ងាត់៨ខ្ទង់។


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី