• បន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គម តំណាងក្រុមហ៊ុន H.C ចេញមុខមកបកស្រាយថា ឡានខ្លួនមិនលើសទម្ងន់ទេ ហើយសន្យាចេញសងថ្លៃខូចខាត

     ថ្ងៃអាទិត្យ 22 ខែមេសា 2018    3823 Views

    ទំហំអក្សរ៖

    (ព្រៃវែង) ៖ បន្ទាប់ពីមានបញ្ហាដែលបង្ករការរិះគន់ចំពោះឡានដែលបំផ្លាញកៅស៊ូថ្នល់លើស្ពានអ្នកលឿងរួចមក តំណាងក្រុមហ៊ុន H.C លោក ភារក្ស បានប្រាប់អ្នកយកព័ត៍មានតាមរយៈទូរស័ព្ទនាថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨នេះថា ឡានដែលចតលើ ស្ពានអ្នកលឿង ហើយបង្កអោយខូចថ្នល់កៅស៊ូនេះ មិនមែនមកពីឡានដឹកលើសទម្ងន់ទេ មកពីឡានខូច ហើយខ្លាចវារអិល ថយក្រោយ ខ្លាចបង្ករគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ទើបក្រុមការងារក៍បានយកឈើមកដល់កង់ ហើយវាក៍ធ្វើឱ្យខូចថ្នល់កៅស៊ូ ប៉ុន្តែក្រុមហ៊ុន ធានាថា នឹងចេញសងវិញគ្រប់យ៉ាង ធ្វើយ៉ាងណា ឱ្យថ្នល់កៅស៊ូដែលខូចនោះ ស្អាតឡើងវិញ ។


    លោកតំណាងដដែលថា ឡានខ្លួនបានចូលជញ្ចីងថ្លឹងទម្ងន់បានត្រឹមត្រូវដោយមិនលើសទម្ងន់ទេ ប៉ុន្តែពេលឡានខ្លួនបើក មកដល់ចំនុចខាងលើ ក៍ស្រាប់តែបែកទុយយោខ្យល់ ដែលធ្វើឱ្យឡាន មិនអាចទៅមុខរួច ហើយខ្លាចបង្ករបញ្ហាផ្សេងៗ ខ្លួនក៍ឈប់ចតលើស្ពាន ហៅជាងមកជួសជុលទំរាំហើយ ប្រើពេល ៣ ទៅ ៤ ម៉ោង ទើបរួចរាល់ ។ លោកបញ្ចាក់ថា ការប្រើពេលយូរដូច្នេះហើយ ទើបបណ្ដាលឱ្យថ្នល់កៅស៊ូថ្នល់ មិនអាចស៊ូបាន ទើបបណ្ដាលអោយខូចតិចតួច ប៉ុន្តែក្រុមហ៊ុនធានាសងជូនវិញអោយបានដូចដើម ។

    គួរបញ្ចាក់ថា ករណីនេះ បានកើតហេតុនៅរសៀលថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨ ដោយឡានដឹកទំនិញរបស់ក្រុមហ៊ុន H.C បានខូចនៅលើស្ពានអ្នកលឿង ហើយបង្ករអោយខូចថ្នល់កៅស៊ូ នៅចំនុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។បន្ទាប់ពីមានការចុះផ្សាយនិងចែកចាយលើបណ្តាញសង្គម មហាជនបានរិះគន់ទៅលើការដឹកលើសទម្ងន់និង ជញ្ជីញថ្លឹងរថយន្តដែលឈរជើងនៅតាមផ្លូវ៕

    Credit : CNC TV


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី