• បវរឯកចំណាស់ជ័យលាភីលេខ១នៃសង្ក្រាន្តព្រៃវែងប្រគល់ប្រាក់រង្វាន់ដែលខ្លួនទទួលបានដល់កាកបាទក្រហមខេត្តនិងមន្ទីរពេទ្យគន្ធបុប្ផា

     ថ្ងៃពុធ 18 ខែមេសា 2018    6371 Views

    ទំហំអក្សរ៖

    (ព្រែវែង) ៖ នៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តព្រៃវែង បានរៀបចំពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី រួមនឹងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។

    នៅក្នុងពិធីបិទនេះគឺមានការរៀបចំកម្មវិធីកំសាន្តសប្បាយមួយ គឺការប្រឡងបុរសឯក នារីឯក ប្រចាំសង្ក្រាន្តព្រៃវែងឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ និងប្រឡងបវរឯកចំណាស់ ប្រចាំសង្ក្រាន្តព្រៃវែងឆ្នាំ២០១៨វគ្គផ្តាច់ព្រ័ត្រ ហើយសម្រាប់ បេក្ខជន បេក្ខនារី ជ័យលាភី គឺទទួលបានថវិកា ២លានរៀល ព្រមទាំងពានម្នាក់មួយ។

    អ្វីដែលគួរឱ្យចាប់អារម្មណ៏នោះ បវរឯកចំណាស់លេខ១ ដែលមានឈ្មោះថា អ្នកម្តាយ ធីតា បានយកប្រាក់រង្វាន់ ដែលខ្លួនទទួលបានពីការប្រកួតនេះ ១លានរៀលជូនកាបាទក្រហមកម្ពុជាខេត្ត និង១លានរៀលទៀតជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី