• ប៉ូលិសបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅក្នុងរដ្ឋធានីប្រទេសអាមេនីបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំរបស់ពួកគេ

     ថ្ងៃចន្ទ 23 ខែមេសា 2018    3702 Views

    ទំហំអក្សរ៖

    កាលពីថ្ងៃអាទិត្យ ការប៉ះទង្គិចគ្នាបានកើតឡើងរវាងប៉ូលិសជាមួយក្រុមបាតុករនៅក្នុងរដ្ឋធានីនៃប្រទេសអាមេនីបន្ទាប់ពីមានការចាប់ខ្លួនលោក នីកូឡា ប៉ាស៊ីនៀន (Nikola Pashinian) ដែលជាមេដឹកនាំតវ៉ាប្រឆាំងរដ្ឋាភិបាល។ លោក នីកូឡា ត្រូវបានចាប់ខ្លួនបន្ទាប់ពីការចរចាជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក សឺស សាកសាយអាន់ (Serzh Sargsyan) ដែលត្រូវបានចាក់ផ្សាយតាមទូរទ្សសន៍នោះបានបរាជ័យ។

    នៅក្នុងការចរចាដ៏តានតឹងនោះ, សមាជិកសភាគណបក្សប្រឆាំងបានទទូចឲ្យនាយករដ្ឋមន្ត្រីអាមេនីលោក សឺស សាកសាយអាន់ (Serzh Sargsyan) ចុះចេញពីតំណែង ហើយលោក សាកសាយអាន់ (Sargsyan) បានចោទប្រកាន់លោក នីកូឡា អំពីការគំរាមយកប្រយោជន៍។ បក្សប្រឆាំងបានជំទាស់ទៅនឹងការក្តោបក្តាប់អំណាចរបស់លោក សាកសាយអាន់ (Sargsyan) បន្ទាប់ពីបានកាន់តំណែងជាប្រធានាធិបតី២អាណត្តិជាប់គ្នា។

    កាលពីថ្ងៃអង្គារ លោកត្រូវបានសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីអាមេនី ដែលនេះបានដុតបញ្ឆេះឲ្យមានការខឹងសម្បារនៅតាមដងផ្លូវ។ អ្នកនាំពាក្យឲ្យប៉ូលិសបាននិយាយថា គិតត្រឹមរសៀលថ្ងៃអាទិត្យ អ្នកនយោបាយបក្សប្រឆាំង២រូប និងបាតុករជាង២០០នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ៕

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី