• ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ អាចទទួលបានការបកបាយភ្នែកតាមប្រពន្ធ័កុំព្យួទ័រទំនើប ដោយឥតគិតថ្លៃ

     ថ្ងៃអាទិត្យ 22 ខែមេសា 2018    4791 Views

    ទំហំអក្សរ៖

    មន្ទីរពេទ្យភ្នែកកម្ពុជា បានប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកឡើងបាយ ឱ្យទៅទទួលបានការបកបាយ ភ្នែក ដោយប្រើកុំព្យួទ័រ ទំនើប ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ ០៤ ខែឧសភា ឆ្នាំ២០១៨។ ការផ្តល់ជូនការបកបាយភ្នែកដោយប្រើប្រាស់កុំព្យួទ័រទំនើប ដោយឥតគិតថ្លៃនេះ រៀបចំឡើងដោយមន្ទីរពេទ្យភ្នែកកម្ពុជា សហការជាមួយអង្គការសកម្មភាពដើម្បីសុខភាព ក្នុងគោលបំណងជួយកាត់បន្ថយភាពពិការភ្នែក ដែលបណ្តាលមកពីភ្នែក ឡើងបាយនៅកម្ពុជា។


    ប្រជាពលរដ្ឋដែលមានមានបញ្ហាភ្នែកឡើងបាយ ហើយមានបំណងទៅទទួលសេវាបកភ្នែកដោយឥតគិតថ្លៃនេះ សូមអញ្ញើញទៅកាន់មន្ទីរពេទ្យភ្នែកកម្ពុជាដែលមានទីតាំង ខាងកើតបូរីប៉េងហួត បឹងស្នោ ចំងាយ ២០០ម៉ែត្រ ។ចំពោះព័ត៌មានបន្ថែមអាចទាក់ទៅទៅ លេខទូរស័ព្ទ 089 993 317 /069 993 317 !

     

    credit : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី