• ប្រធានក្លិបបាល់ទាត់ក្រិច ដែលកាន់កាំភ្លើងចូលទីលាន ត្រូវជាប់បម្រាម៣ឆ្នាំ

     ថ្ងៃចន្ទ 02 ខែមេសា 2018    3862 Views

    ទំហំអក្សរ៖

    ប្រធានក្លឹបបាល់ទាត់របស់ក្រិច PAOK លោក Ivan Savvidis ត្រូវបានរងការពិន័យ បន្ទាប់ពីដើរចូលទៅទីលានប្រកួតដោយមានកាំភ្លើងជាប់ខ្លួន។ ជាការពិត ការប្រកួតរវាងក្លឹប PAOK និង AEK កាលពីថ្ងៃទី ១១ មីនាកន្លងទៅ បានជួបបញ្ហា ដោយ ប្រធានក្លិបខាងលើបានដើរចូលទីលានទាំងមានកំាំភ្លើងជាប់ខ្លួនទៅតវ៉ាអាជ្ញាកណ្តាល ដែលបដិសេធគ្រាប់បាល់ស៊ុតចូលទី នាទី ៩០ របស់កីឡាករ ក្លិប PAOK។

    ហេតុការណ៍នេះ បានធ្វើមានភាពរំជើបរំជួល នាំអោយលីគក្រិកត្រូវផ្អាក លេងរយៈពេល ៣សប្ដាហ៍។ លោក Ivan Savvidis ត្រូវជាប់បម្រាមមិនអោយចូលទីលានរយៈពេល៣ឆ្នាំ និងត្រូវពិន័យជាទឹកប្រាក់ ១០ម៉ឺនអឺរ៉ូ ឬជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះក្លិបក៏ត្រូវកាត់៣ពិន្ទុ បញ្ចប់ឱកាសយកជើងឯកលីគកំពូលរបស់ពួកគេផងដែរ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី