• ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងបញ្ជូនយោធាអោយទៅកាន់ព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក

     ថ្ងៃព្រហស្បតិ៍ 05 ខែមេសា 2018    11456 Views

    ទំហំអក្សរ៖

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្ដេជ្ញាបញ្ជូនទាហានអាមេរិកអោយទៅការពារសុវត្ថិភាពនៅតាមព្រំដែនភាគខាងត្បូងប្រទេសដែលជាប់ជាមួយប្រទេសម៉ិកស៊ិក។ លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងប្រើប្រាស់យោធាដើម្បីការពារព្រំដែនភាគខាងត្បូងដែលនោះគឺជាជំហានដ៏ធំមួយ។

    អំឡុងពេលនៃកិច្ចពិភាក្សាជាមួយប្រមុខដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់បាល់កង់កាលពីថ្ងៃអង្គារ លោក ត្រាំ បានបញ្ជាក់ថា លំហូរនៃជនចំណាកស្រុកម៉ិកស៊ិកខុសច្បាប់មកកាន់សហរដ្ឋអាមេរិកបានធ្វើអោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងស្ថិតនៅក្នុងហានិភ័យ។ ប្រធានាធិបតីសហរដ្ឋអាមេរិ២រូបមុនលោក ត្រាំ ចូលកាន់តំណែងក៏ធ្លាប់បានដាក់ពង្រាយកងកម្លាំងឆ្មាំការពារជាតិដើម្បីជួយការពារតាមបណ្ដោយព្រំដែនផងដែរ។

    ជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា (Barack Obama) សហរដ្ឋអាមេរិកបានបញ្ជូនទាហាន១ពាន់២រយនាក់ទៅការពារតាមព្រំដែន ចំណែកឯក្នុងជំនាន់រដ្ឋបាលលោក ចច ដាប់ប៊ែលយូ ប៊ូស (George W Bush) សហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានប្រហែល៦ពាន់នាក់ដើម្បីល្បាតការពារតាមព្រំដែន៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី