• ព្រះពុទ្ធរូបនៅប្រាសាទចតុមុខត្រូវបានរៀបចំពិធីសែនព្រេនបញ្ចុះគ្រឹះ ដើម្បីចាប់ផ្តើមជួសជុល

     ថ្ងៃសៅរ៏ 21 ខែមេសា 2018    4276 Views

    ទំហំអក្សរ៖

    (ព្រះវិហារ) ៖ ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ ឱ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារជួសជុលប្រាសាទចតុមុខ បានរៀបចំពិធីសែនព្រេនបញ្ចុះគ្រឹះ ព្រះពុទ្ធរូប មុននឹងធ្វើការផ្តើមជួសជុល ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់ បុព្ធបុរស យើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ មួយផ្នែកទៀតទុក្ខសម្រាប់ជាការសិក្សា ស្រាវជ្រាវសម្រាប់អ្នកជំនាន់ៗ ក្រោយតទៅ ទៀត និងមួយផ្នែកទៀតគឺជាការចូលរួមក្នុងការជម្រុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារឲ្យរីកលូតលាស់ បន្ថែមមួយកម្រិត ទៀត។


    ជាមួយគ្នានេះ ឯកឧត្តម តុង វណ្ណៈ និង ឯកឧត្តម ង៉ូវ បូរីណា ដែលបានដឹកនាំក្រុមការងារជួសជុល បានបញ្ជាក់ឱ្យដឹងថា ការជួសជុលប្រាសាទចតុមុខនេះ ត្រូវបានផ្តួចផ្តើមឡើងដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
    សូមរំលឹកថា ប្រាសាទចតុមុខនេះស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយប្រាសាទនេះត្រូវបាន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំ ពិធីក្រុងពាលីដើម្បីជួសជុលកាលថ្ងៃទី១៩ខែមិនា ឆ្នាំ២០១៨កន្លងទៅ។

    សូមជំរាបថា ការជួសជុលប្រាសាទចតុមុខនេះ ដោយសារតែប្រាសាទនេះរងនូវការគំរាមកំហែងដោយសារជនអកតិសក្នុងការ កាប់គាស់ កកាយយក វត្ថុបុរាណ និងមួយចំណែកទៀតរងនូវកត្តាធម្មជាតិ ដែលបានធ្វើឲ្យប្រាសាទនេះរងនូវការបាក់បែក យ៉ាងដំណំ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី