• មនុស្សជាច្រើននាក់រងរបួសនៅពេលដែលការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារទៅលើភាគខាងលិចនៃប្រទេសជប៉ុន

     ថ្ងៃអង្គារ 10 ខែមេសា 2018    6317 Views

    ទំហំអក្សរ៖

    មនុស្សចំនួន៥នាក់បានរងរបួសស្រាលបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារទៅលើភាគខាងលិចនៃប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ។ ទីភ្នាក់ងារឧតុនិយមជាតិជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត៦.១រ៉ិចទ័របានវាយប្រហារនៅក្រោមដី១២គីឡូម៉ែត្រក្បែរទីក្រុងអូដា (Oda) ដែលមានចម្ងាយប្រហែល៨០០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងតូក្យូ។

    ការរញ្ជួយដីនោះក៏បានធ្វើឲ្យញ័រដល់ទីក្រុងអ៊ីហ្សូម៉ុ (Izumo) នៅក្បែរនោះដែលជាទីតាំងទីសក្ការៈស៊ីនតូ (Shinto) ដ៏សំខាន់បំផុតមួយក្នុងចំណោមទីសក្ការៈផ្សេងៗទៀតរបស់ប្រទេសជប៉ុនផងដែរ។ ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាតទេ។

    ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គិភ័យបាននិយាយថា ផ្លូវជាច្រើនត្រូវបានប្រេះបែកនៅក្នុងទីតាំងមួយចំនួន ខណៈដែលគ្រួសារជាង១ពាន់គ្រួសារមិនមានទឹកប្រើប្រាស់ និងផ្ទះជាច្រើនមិនមានអគ្គិសនី។

    ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានចេញផ្សាយវីដេអូដែលបង្ហាញឲ្យឃើញថា ការរអិលបាក់ដីដែលបានបិទផ្លូវ និងធ្វើឲ្យខូចខាតអគារជាច្រើន។ គួរបញ្ជាក់ថា ការរញ្ជួយដីនេះមិនមានសញ្ញាគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិទេ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី