• មនុស្សយ៉ាងតិច៥៧នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅលើមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន

     ថ្ងៃចន្ទ 23 ខែមេសា 2018    3833 Views

    ទំហំអក្សរ៖

    ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅលើមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតមួយកន្លែងនៅក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់។ ក្រុមមន្ត្រីនិងសាក្សីបាននិយាយថា នៅក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតទាំងអស់រួមមានស្ត្រីចំនួន២១នាក់, កុមារ៥នាក់ និងមន្ត្រីប៉ូលិសជាច្រើនផងដែរ។

    ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស់រ៉ាហ្វ ហ្គានី (Ashraf Ghani) និងបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនោះដែលក្រុមអាយស៊ីសបានអះអាងទទួលខុសត្រូវ។

    អ្នកនាំពាក្យឲ្យក្រុមអាយស៊ីសបាននិយាយថា អត្តឃាតជនម្នាក់ដែលពាក់ខ្សែក្រវ៉ាត់គ្រាប់បែកបានដាក់គោលដៅវាយប្រហារទៅលើមជ្ឈមណ្ឌលនោះដែលស្ថិតនៅក្នុងតំបន់ភាគខាងលិចទីក្រុងកាប៊ុល។ គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានចាប់ផ្តើមនៅក្នុងខែនេះសម្រាប់ការបោះឆ្នោតសភាដែលនឹងត្រូវធ្វើឡើងនៅខែតុលាខាងមុខ៕

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី