• រថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បើកឱ្យដំណើរការដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៣១កក្តដា

     ថ្ងៃអង្គារ 10 ខែមេសា 2018    6806 Views

    ទំហំអក្សរ៖

    នាព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៦:៣០ អ្នកឧញ៉ាគិត ម៉េង ប្រធានក្រុមហ៊ុនRoyal Railways ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងរថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលប្រព្រឹត្តិទៅនៅស្ថានីយរថភ្លើងភ្នំពេញ។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលរថភ្លើងដឹក អ្នកដំណើរនេះ ចំណាយពេលប្រមាណ ៣០ នាទីក្នុងការដឹកជញ្ជូន អ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និង អាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយនិងអ្នកឈរ ប្រមាណ ១០០នាក់៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី