• រូបខ្មៅហើយចិត្តខ្មៅទៀត!! បាត់លុយ៣,០០០រៀល កាប់ឪពុកបង្កើតស្លាប់ក្នុងថ្លុកឈាម

     ថ្ងៃសុក្រ 06 ខែមេសា 2018    7289 Views

    ទំហំអក្សរ៖

    ករណី:ឃាតកម្មមួយបានកើតឡើងនៅថ្ងៃទី៥  ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ២រសៀល ភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ។ ជនរងគ្រោះឈ្មោះឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ (ឪពុក) ជនសង្ស័យ ឈ្មោះឃុត ចាន់នី អាយុ៣១ឆ្នាំ ភេទស្រី(កូន)។
    ដើមហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ ដោយសារនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ២រសៀលនេះ ស្រ្តីសង្ស័យបានត្រឡប់មកពីលក់ឆៃថាវវិញ ខណៈមកដល់ផ្ទះបានរាប់លុយឃេីញ ក្នុងកាបូបរបស់ខ្លួនឃើញលុយចំនួន៧ម៉ឺនរៀល ហេីយរៀបទុកនៅក្នុងកាបូបស្ពាយ ។ ក្រោយពីរាប់រួចស្ត្រីសង្ស័យក៏បានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែដែលមានស្ពាយកាបូបជាប់ នឹងខ្លួន ប៉ុន្តែខណៈ ដែលដេកនោះពុំដេកលក់នោះទេ ។ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់ លុយ ស្រ្តីសង្ស័យក៍រាប់ម្តងទៀត បានឃេីញថា លុយខ្លួនបាត់ចំនួន៣ពាន់រៀល ក៏ស្រាប់តែមានកំហឹងក្នុងខ្លួន ជួនពេលជនរង គ្រោះជាឪពុកឈ្មោះ ឯម សារឿន បានដេីរមក ដល់ផ្ទះ រួចអង្គុយលេីគ្រែ ហេីយសម្លឹងមក ស្រ្តីសង្ស័យជាកូន ភ្លាមនោះស្ត្រីជាកូនឈ្មោះ ឃុត ចន្នី បានទាយយកកាប់នៅលេីគ្រែ មកកាប់ឪពុកត្រូវចំ.ក ខាងក្រោយ បណ្តាលឲ្យធ្លាក់ពីលេីគ្រែស្លាប់ភ្លាមៗតែម្តង ។

    ក្រោយពេលមន្ត្រីប៉ុស្តិរដ្ឋបាលល្វាស ទទួលបាន ពត៍មានពីប្រជាពលរដ្ឋក្បែរខាងកំលាំងក៏ចុះដល់ កន្លែងកើយហេតុនិងស្វែងរក ចាប់បានជនសង្ស យ័រួចបញ្ជូនមកប៉ុស្តិដើម្បីកសាងសំណុំរឿងតាម នីតិវិធីច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការកោសល្យវិច្ច័យ រួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម – Police Inspectorate Of Lvea Aem District


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី