• លោក ​ឡាយ​ វណ្ណៈ​ និង​ បក្ខពួក​ ៥នាក់ ត្រូវបញ្ចូនទៅតុលាការម្ដងទៀត​នៅ​ព្រឹក​នេះ

     ថ្ងៃអង្គារ 03 ខែមេសា 2018    6660 Views

    ទំហំអក្សរ៖

    ភ្នំពេញ​៖ កម្លាំង​​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បញ្ចូនលោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ បក្ខពួក​៥នាក់​ នឹង​ត្រូវ​ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ម្តងទៀត​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មេសា​ នេះ​ ដើម្បី​សាកសួរ​ករណី​ឃាតកម្ម​លើ​នារី​ស្រស់​ស្អាត​ ចេវ​ សុវឌ្ឍនា​ ខណៈអ្នកបំរើ២នាក់ប្ដីប្រពន្ធបានសារភាពថា ឃាតករជា ពីរនាក់បងប្អូនគឺ លោក ឡាយ វណ្ណៈ និងបលោក ឡាយ ណារិទ្ធ ។

    សំណុំរឿង​មួយ​នេះ​ គឺ​ ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

    គួរ​រំលឹក​ថា​ លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ២០១៨​ ក្រោយ​ពិធី​បញ្ចប់ដំ​ណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ខេត្ត​តាកែវ ។

    សមត្ថកិច្ចមានគ្នា៤ទៅ​៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជា​ឱ្យ​ចូលខ្លួន របស់លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ ហើយបាន​នាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។

    សរុបជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងលើស្រ្តីឈ្មោះ ចេវ សុវឌ្ឍនា រួមមាន​ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ​ ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​ ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ ឱ្យ​​លោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឱ្យ​​លោក ​ឡាយ ​ណា​រិ​ទ្ធ។

    ករណីឃាតកម្មសម្លាប់ស្ត្រី​ស្រស់​ស្អាត​ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ​ នៅ​ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​ ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី