• សម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៤បោះឆ្នោតគាំទ្រសម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភានីតិកាលទី៤

     ថ្ងៃចន្ទ 23 ខែមេសា 2018    3842 Views

    ទំហំអក្សរ៖

    ឯកឧត្តមម៉ុម ជឹមហ៊ុយ ព្រឹទ្ធបុរសបន្តដឹកនាំសម័យប្រជុំព្រឹទ្ធសភាលើកដំបូងដើម្បីបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធ សភា និងអនុប្រធានទី១អនុប្រធានទី២ព្រឹទ្ធសភា។ ឯកឧត្តមម៉ុមជឹមហ៊ុយគឺជាសមាជិកព្រឹទ្ធ សភាដែលមានវ័យចាស់ជាងគេ នៅថ្ងៃទី ២៣ខែមេសានេះបានបន្តដឹកនាំសម័យ ប្រជុំលើកដំបូងនេះ ឡើងប្រកាសសុភាព នៃអាណត្តិរបស់សមាជិកព្រឹទ្ធសភានីមួយៗ នីតិកាលទី៤។

    បន្ទាប់ពីប្រកាសសុពលភាពរួច ឯកឧត្តម ព្រឹទ្ធបុរសម៉ុម ជឹមហ៊ុយប្រធានបណ្តោះ អាសន្នព្រឹទ្ធសភានីតិកាលទី៤បានដឹកនាំដំណើរ ការប្រកាសសុពលភាពសមាជិកព្រឹទ្ធ សភាទាំង៦២រូបនិងរៀបចំបោះឆ្នោត ជ្រើសរើសប្រធានព្រឹទ្ធសភា និងអនុ ប្រធានទី១អនុប្រធានទី២ នីតិកាលទី៤។

    នៅក្នុងសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិ កាលទី៤បានបោះឆ្នោតជ្រើសរើសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបាន សមាជិកសមាជិកាព្រឹទ្ធសភា បោះ ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិ កាលទី៤មានសម្លេងគាំទ្រ៦២សម្លេងនិងឯកឧត្តម នៃ ប៉េណា ជាអនុប្រធានទី១និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលមាន សម្លេងគាំទ្រជាឯកច្ឆន្ទ័។ នៅថ្ងៃទី៣០ខែមេសា សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភានីតិកាលទី៤និងដឹកនាំសម័យប្រជុំព្រឹទ្ធសភានីតិ កាលដំបូង ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធានគណៈកម្មការជំ នាញព្រឹទ្ធសភាទាំង១០គណៈកម្មការ។

    គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតតាមបែបអសកល ដែលមានអ្នកបោះ ឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗតែប៉ុណ្ណោះ ដែលក្នុងនោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រមានចំនួន១២៣រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១១.៥៧២រូប។

    សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ចំនួនអាសនៈសរុប៦២ ដោយក្នុងនោះបោះឆ្នោតជ្រើសតាំងមានចំនួន៥៨អាសនៈ។ ដោយឡែកសមាជិកព្រឹទ្ធសភាចំនួន ៤រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហា ក្សត្រ ចំនួន២រូប។ ហើយចំនួន២រូបទៀត ត្រូវបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា៕

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី